/63a43920cbcfd_1671706860_medium.jpg)
- 2022-12-22 04:05:32
- ព័ត៌មាន
Guardiola ទម្លាយថា បេសកកម្មរបស់ខ្លួននៅ Man City នៅមិនទាន់បញ្ចប់ទេ លុះត្រាតែមានលក្ខខណ្ឌមួយ
- 2022-12-22 04:05:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Guardiola ទម្លាយថា បេសកកម្មរបស់ខ្លួននៅ Man City នៅមិនទាន់បញ្ចប់ទេ លុះត្រាតែមានលក្ខខណ្ឌមួយ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានទម្លាយថា បេសកកម្មរបស់ខ្លួនជាមួយនឹងក្លឹបនេះនៅមិនទាន់បញ្ចប់ទេ ប្រសិនបើក្លឹបនេះនៅតែមិនទាន់ឈ្នះពាន UEFA Champions League។
លោកបានលើកឡើងថា៖ «ពាននេះ [សំដៅលើពាន Champions League] ជាពានដែលយើងចង់បាន ហើយអាណត្តិរបស់ខ្ញុំនៅជាមួយក្លឹបនឹងមិនបញ្ចប់ទេ បើមិនឈ្នះពាននេះ»។
លោកបានបន្ថែមថា៖ «ខ្ញុំនឹងធ្វើគ្រប់យ៉ាងជាមួយពេលវេលាដែលយើងមានរួមគ្នា តែខ្ញុំចង់និយាយថា ពាននេះជាពានដែលយើងមិនទាន់ឈ្នះ ហើយយើងនឹងព្យាយាមយកវាឱ្យបាន។ ខ្ញុំមានអារម្មណ៍ថា យើងនឹងឈ្នះពាននេះនៅពេលឆាប់ៗ»។
លោក Pep តាំងពីមកដឹកនាំក្លឹប Man City មកឈ្នះពានស្ទើរតែទាំងអស់ហើយ មិនថាពានលីគ ឬ ពានក្នុងស្រុកទេ នៅឡើយតែពានក្របខ័ណ្ឌអឺរ៉ុបប៉ុណ្ណោះ៕