/63a9654198184_1672045860_medium.jpg)
- 2022-12-26 03:44:45
- ព័ត៌មាន
សប្ដាហ៍នេះ បាល់ទាត់អឺរ៉ុបត្រលប់មកវិញហើយ ក្រោយឈប់សម្រាក World Cup ជាង ១សប្ដាហ៍
- 2022-12-26 03:44:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្ដាហ៍នេះ បាល់ទាត់អឺរ៉ុបត្រលប់មកវិញហើយ ក្រោយឈប់សម្រាក World Cup ជាង ១សប្ដាហ៍
ចន្លោះមិនឃើញ
បាល់ទាត់នៃលីគកំពូលៗអឺរ៉ុបត្រលប់មកវិញហើយចាប់ពីសប្ដាហ៍នេះ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup បានបិទបញ្ចប់នៅក្នុងប្រទេសកាតា។
ជាមួយគ្នានេះដែរ លីគដែលលេងមុនគេនោះគឺ លីគកំពូលអង់គ្លេស Premier League ដែលចាប់ផ្ដើមលេងនៅយប់ថ្ងៃច័ន្ទ ដែលត្រូវនឹងថ្ងៃ Boxing Day របស់អង់គ្លេស។
ចំណែកឯលីគបារាំងវិញនឹងចាប់លេងនៅថ្ងៃទី២៨ ខែធ្នូ ហើយលីគអេស្ប៉ាញនៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី២៩។
លីគអ៊ីតាលី និងលីគអាល្លឺម៉ង់នៅសម្រាកដល់ឆ្នាំក្រោយ ដោយលីគអ៊ីតាលីនឹងចាប់លេងវិញនៅថ្ងៃទី៤ ខែមករា ចំណែកឯ Bundesliga នៅវិស្សមកាលរហូតដល់ថ្ងៃទី២០ ខែមករាឯណោះ៕