/63b11084698f0_1672548480_medium.jpg)
- 2022-12-31 22:33:25
- កីឡាផ្សេងៗ
ប្រធាន NOCC៖ អាណត្តិទី៨ រឹតតែមានសារសំខាន់ពិសេសដំណាក់កាលម្ចាស់ផ្ទះស៊ីហ្គេម ២០២៣
- 2022-12-31 22:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន NOCC៖ អាណត្តិទី៨ រឹតតែមានសារសំខាន់ពិសេសដំណាក់កាលម្ចាស់ផ្ទះស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កិច្ចការអាណត្តិចាស់វាសំខាន់ទៅហើយ ប៉ុន្តែអាណត្តិទី៨ ថ្មីរឹតតែសំខាន់ជាងនេះទៅទៀតពិសេសដំណាក់កាលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។
ឯកឧត្ដម ថោង ខុន ថ្លែងក្នុងមហាសន្និបាតកាលពីថ្ងៃទី៣០ ធ្នូ ២០២២ ថាក្នុងនាមចលនាអូឡាំពិកជាតិក៏ដូចជាតំណាងឱ្យចលនាអូឡាំពិកអន្តរជាតិ សូមវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងកក់ក្ដៅ ក្នុងគោលបំណងតែមួយ គឺការអភិវឌ្ឍវិស័យកីឡាជាតិ ឱ្យមានឧត្តមភាព និងជោគជ័យលើឆាកជាតិ និងអន្តរជាតិ។
ប្រធាន NOCC ខាងលើបន្ថែមទៀតថា ឯកឧត្ដមពិតជាមើលឃើញថា សហព័ន្ធកីឡាជាតិ បានខិតខំប្រឹងប្រែង ពង្រឹងការដឹកនាំ គ្រប់គ្រង និងខិតខំធ្វើសកម្មភាពអភិវឌ្ឍបច្ចេកទេសជំនាញវិជ្ជាជីវៈកីឡារបស់ខ្លួន យ៉ាងស្វាហាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ថ្នាក់ដឹកនាំកីឡាដ៏សកម្មនៅកម្ពុជាខាងលើបន្តលើកឡើងទៀតថា អាណត្តិទី៧ ពិតជាមានសារៈសំខាន់ក្នុងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ប៉ុន្តែអាណត្តិទី៨ ប្រចាំឆ្នាំ២០២២-២០២៦ រឹតតែមានសារៈសំខាន់ថែមទៀត ក្នុងដំណាក់កាលរៀបចំការប្រកួតឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដូចការរំពឹងទុក ស្របតាមផែនការមេ។
ដើម្បីធានាបាននូវជោគជ័យក្នុងដំណាក់កាល “Games Time” ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាសមាជិក ដែលទាំងអស់គ្នាបាននឹងកំពុងស្ថិតនៅក្នុងមហាគ្រួសារចលនាអូឡាំពិកជាតិ មហាគ្រួសារ កីឡាជាតិ មានឆន្ទៈតែមួយ ស្មារតីតែមួយ ឯកភាពគ្នាជាធ្លុងមួយ ឆ្ពោះទៅគោលដៅអភិវឌ្ឍ និងការពារផលប្រយោជន៍កីឡាជាតិទាំងអស់គ្នា ពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ឱ្យបានដាច់ខាត ដើម្បីធានា និងផ្តល់ការជឿជាក់ថា SEA Games-ASEAN Para Games ពិតជាធ្វើបានគឺ ខ្មែរធ្វើបាន។
បញ្ជាក់ដែរថា គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ ឆ្នាំ២០២២ ដល់ ២០២៦ កាលពីថ្ងៃទី៣០ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ទី១ ឯកឧត្ដម ថោង ខុន ប្រធាន ទី២ ឯកឧត្ដម សៅ សុខា អនុប្រធាន ទី៣ ឯកឧត្ដម នេត សាវឿន អនុប្រធាន ទី៤ ឯកឧត្ដម ថាង ហ្គោដុង អនុប្រធាន ទី៥ ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អនុប្រធាន ទី៦ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ ទី៧ ឯកឧត្ដម តែម ម៉ឺន អគ្គលេខាធិការរង ទី៨ ឯកឧត្ដម លី កុសល អគ្គហេរញ្ញិក ទី៩ ឯកឧត្ដម សំ សោកាន់ សមាជិក ទី១០ ឯកឧត្ដម មៀច សុផាន់ណា សមាជិក ទី១១ ឯកឧត្ដម ជា បូរ៉ា សមាជិក ទី១២ លោកជំទាវ កុយ ពិសី សមាជិក ទី១៣ ញ៉ែម មរកត សមាជិក៕