
- 2023-01-01 21:04:16
- កីឡាផ្សេងៗ
ព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព នឹងប្រកួតថ្ងៃទី១៣-១៥ នៅមណ្ឌលគីរី
- 2023-01-01 21:04:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព នឹងប្រកួតថ្ងៃទី១៣-១៥ នៅមណ្ឌលគីរី
ចន្លោះមិនឃើញ
លោក ព្រំ រស្មី ថាព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាពគឺនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន ១២ ម៉ូទ័រផាក ដែលរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគីរី។
លោក ព្រំ រស្មី ប្រធានគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព នេះធ្វើឡើងក្នុងគោលបំណងដើម្បីអបអរការសម្ពោធទីលានស្តង់ដារអន្តរជាតិធំជាងគេនៅកម្ពុជា គឺទីលាន ១២ ម៉ូទ័រផាក ដែលសាងសង់លើផ្ទៃដីទំហំ ៩៣ ហិតា នាខេត្តប៉ែកឦសាន្ត នៃប្រទេសកម្ពុជា។
ប្រធានគណៈកម្មការខាងលើនេះបន្ថែមទៀតថា គិតមកដល់ពេលនេះមានកីឡាករប្រណាំងរថយន្ត OFF ROAD ជាតិ និងអន្តរជាតិ ចុះឈ្មោះប្រហែលចំនួន ៦៦នាក់មកហើយក្នុងនោះគឺមកពី ៤ប្រទេសផ្សេងគ្នារួមមាន ប្រទេសថៃ វៀតណាម ឡាវ និងកម្ពុជាជាម្ចាស់ផ្ទះ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្តសន្តិភាព ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមករា នៅទីលាន ១២ ម៉ូទ័រផាក ក្នុងខេត្តមណ្ឌលគីរី។ កម្មវិធីនេះដែររៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគីរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគីរី គាំទ្រដោយក្លឹបមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា៕