/63b2c22052e1b_1672659480_medium.jpg)
- 2023-01-02 04:41:31
- ព័ត៌មាន
Mbappe ត្រូវបានក្លឹបដាក់ឱ្យសម្រាក ១០ថ្ងៃ ក្រោយចាញ់ប្រកួតលីគ
- 2023-01-02 04:41:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe ត្រូវបានក្លឹបដាក់ឱ្យសម្រាក ១០ថ្ងៃ ក្រោយចាញ់ប្រកួតលីគ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបារាំងកីឡាករ Kylian Mbappe ត្រូវបានក្លឹប Paris Saint-Germain ដាក់សម្រាករយៈពេល ១០ថ្ងៃ ក្រោយពី PSG ចាញ់ Lens ក្នុងប្រកួតលីគ ១ បារាំង ក្រោមលទ្ធផល ៣-១។ នេះបើតាមការលើកឡើងរបស់គ្រូ PSG លោក Christophe Galtier។
ក្រៅពី Mbappe ខ្សែការពារម៉ារ៉ុកកីឡាករ Achraf Hakimi ក៏ត្រូវដាក់ឱ្យសម្រាកដែរ ប៉ុន្តែ Hakimi ត្រូវបានសម្រាកដោយសារតែទទួលពិន័យកាតក្រហម។
មូលហេតុនៃការសម្រាករបស់ Mbappe គឺដោយសារតែ ខាងក្លឹបចង់ឱ្យកីឡាកររូបនេះសម្រាកមួយរយៈសិន ក្រោយលេងប្រកួតជាច្រើនមកហើយ។ នេះបើតាមការលើកឡើងរបស់លោក Galtier។
កីឡាករទាំងពីរនឹងខកខានបង្ហាញខ្លួនចំនួន ២ប្រកួត ហើយរំពឹងថាត្រលប់មកលេងវិញនៅថ្ងៃទី១៥ ខែមករា ដោយលេងជាមួយនឹងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi តែម្ដង៕