
- 2023-01-06 22:33:29
- កីឡាផ្សេងៗ
ទីលាន ១២ម៉ូទ័រផាក៖ នឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលវិស័យកីឡាយានយន្តប៉ែកឦសាន
- 2023-01-06 22:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលាន ១២ម៉ូទ័រផាក៖ នឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលវិស័យកីឡាយានយន្តប៉ែកឦសាន
ចន្លោះមិនឃើញ
លោក វង្ស គឹមហួត ថាទីលាន ១២ ម៉ូទ័រផាក នឹងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងហ្វឹកហាត់ បណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនី លើវិស័យកីឡាយានយន្តខាងប៉ែកឦសាននេះ។
ប្រធានគណៈកម្មការរៀបចំការប្រកួត Rally លោក វង្ស គឹមហួត បានឲ្យដឹងថាការប្រកួត OFF ROAD សន្តិភាព ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីលាន ១២ ម៉ូទ័រផាក គឺមានផ្នែកយានយន្តមានចំនួន ១៩គ្រឿងដែលមានរយៈពេលប្រកួតខ្លី ប៉ុន្តែវានឹងផ្ដល់ឱកាសដ៏ល្អសម្រាប់កីឡាករយានយន្តថ្មីៗបានចូលរួមប្រកួតប្រជែង។
អ្នកជំនាញផ្នែក Rally ខាងលើបន្ថែមទៀតថា អ្វីដែលអំណោយផលខ្លាំងរយៈចម្ងាយនេះ គឺសម្រាប់កីឡាករថ្មីៗដែលយកទីលានប្រកួតកម្រិតស្តង់ដារមួយនេះនឹងក្លាយជាភាពទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងហ្វឹកហាត់បង្កើនគុណភាពកីឡា ដកស្រង់បទពិសោធបច្ចេកទេស និងបណ្ដុះបណ្ដាលលើវិស័យកីឡាយានយន្តឲ្យកាន់តែរីកចម្រើន ជាមួយកីឡាករជាតិ-អន្តរជាតិមកពីបណ្ដាប្រទេសនានាផងដែរ។
លោក វង្ស គឹមហួត បានបន្ថែមថា ការប្រណាំងរថយន្ត Rally យ៉ាងតិចក៏មានរយៈចម្ងាយផ្លូវ ២០០ ទៅ ៥០០ គីឡូម៉ែត្រដែរ។ កម្មវិធីប្រកួតនេះក្នុងនាមលោកជាគណៈកម្មការរៀបចំចង់ផ្ដល់បទពិសោធដល់កីឡាករប្រណាំងថ្មីៗបានយល់ដឹងឲ្យកាន់តែស៊ីជម្រៅសម្រាប់ការអានសៀវភៅបង្ហាញផ្លូវ (Road Book) ដែលជាចំណុចសំខាន់សម្រាប់ការប្រណាំង Rally ។
អ្នកជំនាញខាងលើបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះខាងទីលាន ១២ម៉ូទ័រផាក ដែលជាទីលានស្តង់ដាអន្តរជាតិដំបូងគេនៅកម្ពុជា ក្នុងកិច្ចសហការដ៏សំខាន់បង្កើតព្រឹត្តិការណ៍ប្រណាំងដណ្តើមពានរង្វាន់ សន្តិភាព លើកទី១ ឆ្នាំ ២០២៣ ដើម្បីស្វែងរកអ្នកប្រណាំងឆ្នើម ត្រៀមចូលរួមប្រកួតខ្នាតអន្តរជាតិនាពេលខាងមុខទៀតផង។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព លើកទី១ នឹងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ ២០២៣ នៅក្នុងខេត្តមណ្ឌលគិរី៕