/63bbf1eebeaf6_1673261520_medium.jpg)
- 2023-01-09 03:56:11
- ព័ត៌មាន
Ronaldo អាចនឹងប្រកួតទល់នឹង Messi នៅក្នុងខែមករានេះ
- 2023-01-09 03:56:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo អាចនឹងប្រកួតទល់នឹង Messi នៅក្នុងខែមករានេះ
ចន្លោះមិនឃើញ
ប្រកួតដំបូងរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ជាមួយនឹងក្លឹប Al-Nassr អាចនឹងលេងតទល់ជាមួយនឹងខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi នៅក្នុងខែមករា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph។
សារព័ត៌មានខាងលើបានចុះផ្សាយថា ក្រុម Al-Nassr អាចនឹងស្វាគមន៍ទទួលក្លឹបយក្សបារាំង Paris Saint-Germain សម្រាប់ប្រកួតមិត្តភាពមួយនៅក្នុងខែនេះ។ យ៉ាងណាមិញ ខាងក្លឹប PSG នៅមិនទាន់បញ្ជាក់ផ្លូវការទេ តែខាង Al-Nassr បានប្រាប់អ្នកកាសែតថា ការប្រកួតនេះអាចនឹងកើតឡើងមែន។
យ៉ាងណាក៏ដោយ លោក Rudi Garcia ដែលជាគ្រូបង្គោលរបស់ក្លឹប Al-Nassr បង្ហាញក្ដីមិនសប្បាយចិត្តនឹងការរៀបចំការប្រកួតនេះ ដោយសារតែការប្រកួតមិត្តភាពនេះកៀកនឹងប្រកួតក្នុងលីគពេក។
សូមជម្រាបផងដែរថា Ronaldo ខកខានលេងឱ្យ Al-Nassr ចំនួន ២ប្រកួត ដោយសារតែនៅជាប់បម្រាមដាក់ដោយសមាគមបាល់ទាត់អង់គ្លេស៕