/June-26/63bcfbc8e3e2e_1673329560_medium.jpg)
- 2023-01-09 23:15:00
- ព័ត៌មាន
ព្រោះតែមូលហេតុនេះហើយ ទើបសពស្ដេចបាល់ទាត់ Pele ត្រូវបញ្ចុះនៅទីក្រុងសាន់តូស ប្រទេសប្រេស៊ីល
- 2023-01-09 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែមូលហេតុនេះហើយ ទើបសពស្ដេចបាល់ទាត់ Pele ត្រូវបញ្ចុះនៅទីក្រុងសាន់តូស ប្រទេសប្រេស៊ីល
ចន្លោះមិនឃើញ
ប្រទេសប្រេស៊ីលបានធ្វើការកាន់ទុកទូទាំងប្រទេស និងធ្វើពិធីលាជាលើកចុងក្រោយទៅកាន់លោក Pele ដែលត្រូវពិភពលោកចាត់ទុកជាស្ដេចបាល់ទាត់ប្រចាំសតវត្សទី២០។
Pele បានស្លាប់នៅអាយុ ៨២ ឆ្នាំ ហើយត្រូវបានបញ្ចុះនៅទីក្រុងសាន់តូស (Santos) ជាទីក្រុងដែលគាត់មានឈ្មោះល្បីល្បាញបន្ទាប់ពីផ្លាស់ទៅទីនោះនៅអាយុ ១៥ ឆ្នាំដើម្បីលេងឱ្យក្លិប Santos FC ។ ពិធីបុណ្យសពដ៏ធំត្រូវបានប្រារព្ធឡើងនៅកីឡដ្ឋាន Vila Belmiro របស់ក្លិបមុនពេលមឈូសខ្មៅរបស់គាត់ត្រូវបានដឹកឆ្លងកាត់ដងផ្លូវនានានៃទីក្រុងសាន់តូស។
សពត្រូវបានយកទៅទីបញ្ចុះសព ខណៈក្រុមតន្ត្រីបានលេងបទចម្រៀងផ្លូវការរបស់ក្លិបនិងភ្លេងរ៉ូម៉ាំងកាតូលិក មុនពេលមឈូសស្រោបមាសមកដល់ អ្នកចូលរួមបានច្រៀងបទសាំបាដែលប៉េឡេចូលចិត្ត៕