
- 2023-01-10 02:02:49
- កីឡាផ្សេងៗ
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព៖ រួមចំណែកផ្សព្វផ្សាយកីឡាយានយន្តនៅកម្ពុជា
- 2023-01-10 02:02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព៖ រួមចំណែកផ្សព្វផ្សាយកីឡាយានយន្តនៅកម្ពុជា
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី នឹងរួមចំណែកផ្សព្វផ្សាយកីឡាយានយន្តនៅកម្ពុជាឲ្យរឹតតែមានទូលំទូលាយ និងមានសក្ដានុពលបន្ថែមទៀត។
លោក ឡយ ភាល័យ ប្រធានក្រុមការងារ CAMCAR បានឲ្យដឹងថា តាមរយៈការប្រកួត OFF ROAD សន្តិភាពនាពេលខាងមុខនេះមជ្ឈដ្ឋានអន្តរជាតិ ពិសេសក្នុងតំបន់អាស៊ាននឹងដឹងថាកម្ពុជាមានទីលានប្រណាំងកីឡាយានយន្តស្តង់ដារអន្តរជាតិដែលអាចរៀបចំការប្រកួតដូចនៅបរទេសអីចឹងដែរ។
អ្នកជំនាញរូបនេះបន្ថែមទៀតថា លោកផ្ទាល់ក៏ធ្លាប់តែឃើញទីលានប្រកួតបែបនេះនៅប្រទេសថៃ វៀតណាម ឥណ្ឌូណេស៊ីជាដើម។ ដូច្នេះហើយទីលាន ១២ម៉ូទ័រផាក នេះគឺជាទីលានស្តង់ដារដំបូងគេនៅកម្ពុជាដែលអាចរៀបចំការប្រកួតធំៗដូចបរទេសបាន។
ព្រឹត្តិការណ៍ដ៏ធំខាងលើនេះមិនត្រឹមតែជួយផ្សព្វផ្សាយផ្នែកកីឡាយានយន្តនេះប៉ុណ្ណោះទេ ក៏ជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិផងដែរដើម្បីមកលេងកម្សាន្តតាមគោលដៅទេសចរណ៍ដូចជា ទឹកធ្លាក់ វាលស្មៅ រីស៊ត (Resorts) រមណីយដ្ឋានសំខាន់ៗនៅខេត្តមណ្ឌលគីរីផងដែរ។
រំលឹកដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព ឆ្នាំ២០២៣ នេះគឺនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក ក្នុងខេត្តមណ្ឌលគិរី ក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី និងសហព័ន្ធកីឡាយានយន្តកម្ពុជា៕