
- 2023-01-12 01:33:25
- កីឡាផ្សេងៗ
ឡូយណាស់! «មេដាយ-ពានរង្វាន់» OFF ROAD នៅមណ្ឌលគិរីបង្កប់អត្ថន័យពិសេសរបស់ខ្មែរ
- 2023-01-12 01:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់! «មេដាយ-ពានរង្វាន់» OFF ROAD នៅមណ្ឌលគិរីបង្កប់អត្ថន័យពិសេសរបស់ខ្មែរ
ចន្លោះមិនឃើញ
អ្នកជំនាញរបស់ទីលាន ១២ ម៉ូទ័រផាក បញ្ជាក់ថា «មេដាយ និងពាន» សម្រាប់ប្រគល់ជូនម្ចាស់ជយលាភីក្នុងការប្រណាំងរថយន្ត OFF ROAD ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីគុណតម្លៃ បង្ហាញអត្តសញ្ញាណជាតិ។
លោក ឡយ ភាល័យ សហការីនៅ ទីលាន ១២ម៉ូទ័រផាក បានឲ្យដឹងថា ចំពោះ «មេដាយ និងពានរង្វាន់» ដែលនឹងត្រូវប្រគល់ជូនដល់កីឡាករ កីឡាការិនីមកចូលរួមក្នុងព្រឹត្តិការណ៍ OFF ROAD សន្តិភាព គឺត្រូវបានរៀបចំដោយស្នាដៃកូនខ្មែរសុទ្ធសាធទាំងការរចនា ឬឌីសាញ (Design) រំលេចបង្ហាញនូវអត្តសញ្ញាណបែបខ្មែរ បង្កប់នូវអត្ថរស វប្បធម៌ជាតិ។ កំពូលលើគឺមានលំនាំដូចប្រាសាទអង្គរវត្ត រីឯតួគឺមានរចនាចេញពីរូបខែល រួមជាមួយការរចនាបន្ថែមនូវអាវុធ ដែលបង្ហាញអត្ថន័យ នៃការខិតខំពុះពារ ប្រកួតប្រជែង និងជ័យជម្នះរបស់កីឡាករគ្រប់រូបនៅលើទឹកដីខ្មែរអង្គរ។ វាត្រូវបានផលិតដោយម៉ាស៉ីន CNC 3D ដំបូងគេនៅកម្ពុជា និងមានការផ្ទៀងផ្ទាត់ជាមួយ Master Key ដើម្បីបង្ហាញភាពពិតប្រាកដ។
រំលឹកដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព ឆ្នាំ២០២៣ នេះគឺនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក ក្នុងខេត្តមណ្ឌលគិរី ក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី និងសហព័ន្ធកីឡាយានយន្តកម្ពុជា៕