
- 2023-01-13 02:07:29
- កីឡាផ្សេងៗ
ការប្រកួត OFF ROAD នៅទីលាន ១២ម៉ូទ័រផាក ចាប់ផ្ដើមថ្ងៃទី១ ខណៈប្រជាពលរដ្ឋគាំទ្រខ្លាំង
- 2023-01-13 02:07:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួត OFF ROAD នៅទីលាន ១២ម៉ូទ័រផាក ចាប់ផ្ដើមថ្ងៃទី១ ខណៈប្រជាពលរដ្ឋគាំទ្រខ្លាំង
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព នៅទីលាន ១២ម៉ូទ័រផាក ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្ដើមប្រកួតថ្ងៃទី១ ហើយកាលពីព្រឹកមិញនេះ ខណៈកីឡាករ និងអ្នកចូលមកទស្សនាគាំទ្រមានរហូតដល់ ២៥០០នាក់។
តាមរយៈការប្រកួតនៅថ្ងៃទី១ នេះគេមើលឃើញថាមានប្រជាពលរដ្ឋក្នុងតំបន់មកទស្សនា និងគាំទ្រច្រើនមែនទែន។ ដោយសារតែភាពប្លែកភ្នែក ការតុបតែងឡាន និងស្ថានភាពផ្លូវមានឧបសគ្គខុសៗគ្នានាំឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនមកចូលរួមទស្សនាផ្ទាល់។
ជាមួយគ្នានោះដែរលោក ទូច រស្មី អនុប្រធានក្លឹបរថយន្តគោព្រៃខេត្តមណ្ឌលគិរី បានឲ្យដឹងថា គោលបំណងចម្បង នៃការរៀបចំការប្រកួតនេះគឺដើម្បីទាក់ទាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទាំងប្រទេសឱ្យមានការចាប់អារម្មណ៍លើខេត្តមណ្ឌលគិរី។ ក្រៅពីនេះក៏បង្ហាញពីទីលានកម្រិតស្ដង់ដារអន្តរជាតិទី១ របស់កម្ពុជាផងដែរ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព ២០២៣ គឺមានដូចជា ទី១ ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ OFF ROAD ទី២ ប្រណាំងរថយន្ត OFF ROAD RALLY និងទី៣ ប្រណាំងម៉ូតូ CROSS ចំនួន៥ក្រុម និងមានម៉ូតូសរុបចំនួន ១២១គ្រឿង។ ការប្រកួតនេះផងដែរមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ ១៥ នៅទីលាន ១២ម៉ូទ័រផាក ក្នុងខេត្តមណ្ឌលគិរី៕