
- 2023-01-14 07:08:28
- កីឡាផ្សេងៗ
ស្រើន សុផាត់៖ មានអារម្មណ៍ភ័យក្ដុកក្ដួលពេលឃើញការប្រកួត OFF ROAD ឧបសគ្គច្រើនបែបនេះ
- 2023-01-14 07:08:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រើន សុផាត់៖ មានអារម្មណ៍ភ័យក្ដុកក្ដួលពេលឃើញការប្រកួត OFF ROAD ឧបសគ្គច្រើនបែបនេះ
ចន្លោះមិនឃើញ
យុវជន ស្រើន សុផាត់ ថាមានអារម្មណ៍ភ័យក្ដុកក្ដួលពេលឃើញការប្រកួតមានភាពលំបាកខ្លាំង ផ្លូវមានឧបសគ្គច្រើន ប៉ុន្តែចូលចិត្តទស្សនា និងចង់ឲ្យបង្កើតកម្មវិធីបែបនេះជាបន្តបន្ទាប់ទៀត។
ស្រើន សុផាត់ បានឲ្យដឹងថា រូបគេពិតជាមានអារម្មណ៍រំភើប និងប្លែកភ្នែកមិនធ្លាប់បានឃើញ ឬទស្សនាការប្រកួតបែបនេះកន្លងមកទេ។ ចំពោះស្ថានភាពផ្លូវប្រកួតវិញគឺមើលឃើញថាលំបាក បត់បែនច្រើន មានចុះ មានឡើងភ្នំ និងឧបសគ្គច្រើនតែម្ដង។
យុវជនវ័យ ១៧ឆ្នាំរូបនេះលើកឡើងទៀតថា ឡានដែលមកប្រកួតនេះគឺទំនើបៗ និងខ្លាំងទោះមានឧបសគ្គយ៉ាងណាក៏រាថយនោះទេ ពោលទៅមុខជានិច្ចតែម្ដង។ ដោយសារតែរូបគេមិនធ្លាប់បានទស្សនាផ្ទាល់បែបនេះក៏មានអារម្មណ៍ភ័យក្ដុកក្ដូលខ្លះៗដែរនៅពេលឃើញភាពលំបាកផ្សេងៗនៃការប្រកួតនេះ។
ស្រើន សុផាត់ ក៏សំណូមពរដល់ម្ចាស់ទីលាន ១២ម៉ូទ័រផាក ឲ្យរៀបចំការប្រកួតបែបជាបន្តបន្ទាប់ទៀតដើម្បីបានចូលរួមទស្សនា និងជាការកម្សាន្តអារម្មណ៍ផងដែរ។
រំលឹកដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព ឆ្នាំ២០២៣ នៅទីលានា ១២ម៉ូទ័រផាក នេះបានបញ្ចប់ការប្រកួតថ្ងៃទី២ នៅល្ងាចមិញនេះហើយ។ ការប្រកួតនៅថ្ងៃនេះគឺប្រណាំងផ្នែក OFF ROAD សុទ្ធតែម្ដង។ ចំណែកថ្ងៃស្អែកដែលជាថ្ងៃចុងក្រោយនេះគឺនឹងប្រណាំងបញ្ចប់ផ្នែក OFF ROAD និងប្រណាំងម៉ូតូ CROSS ផងដែរ៕