
- 2023-01-14 20:41:11
- កីឡាផ្សេងៗ
អ្នកមណ្ឌលគិរី គាំទ្រវិស័យកីឡា OFF ROAD មិនធម្មតាទេឈរមើលទាំងកណ្ដាលថ្ងៃ
- 2023-01-14 20:41:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមណ្ឌលគិរី គាំទ្រវិស័យកីឡា OFF ROAD មិនធម្មតាទេឈរមើលទាំងកណ្ដាលថ្ងៃ
ចន្លោះមិនឃើញ
ឆ្លងកាត់ការប្រកួតរយៈពេល ២ថ្ងៃ នៃព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD លើទីលាន ១២ម៉ូទ័រផាកកន្លងទៅនេះគឺមានអ្នកគាំទ្រ និងចូលរួមទស្សនាច្រើនមិនថាហាលក្ដៅនោះឡើយ។
ការប្រកួត OFF ROAD គឺឈានដល់ថ្ងៃទី៣ ហើយនៅទីលាន ១២ម៉ូទ័រផាក ឯខេត្តមណ្ឌលគិរី ខណៈថ្ងៃនេះជាថ្ងៃចុងបញ្ចប់នៃការប្រកួតផងដែរ។ អ្វីដែលគេកត់សម្គាល់នោះគឺសន្ទុះនៃការគាំទ្រតែម្ដង ពោលមានប្រជាពលរដ្ឋ និងយុវជនច្រើនអញ្ជើញមកទស្សនាផ្ទាល់មិនថានៅកណ្ដាលថ្ងៃក្ដៅខ្លាំងយ៉ាងណា ឈរយូរប៉ុណ្ណា ក៏នៅតែមកចូលរួមទស្សនាផ្ទាល់ដដែល។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព ២០២៣ គឺមានដូចជា ទី១ ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ OFF ROAD ទី២ ប្រណាំងរថយន្ត OFF ROAD RALLY និងទី៣ ប្រណាំងម៉ូតូ CROSS ចំនួន៥ក្រុម និងមានម៉ូតូសរុបចំនួន ១២១គ្រឿង។ ការប្រកួតនេះផងដែរមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ ១៥ នៅទីលាន ១២ម៉ូទ័រផាក ក្នុងខេត្តមណ្ឌលគិរី។
ទស្សនាទិដ្ឋភាពនៃអ្នកគាំទ្រផ្ទាល់លើទីលានប្រកួត ១២ម៉ូទ័រផាក៖