/63c532f0ded7f_1673868000_medium.jpg)
- 2023-01-16 04:37:12
- ព័ត៌មាន
Shakhtar ព្រមលក់ខ្សែប្រយុទ្ធអ៊ុយក្រែនឱ្យ Chelsea ក្រោយ Arsenal នៅបន្តស្ទាក់ស្ទើររឿងបង់ថ្លៃកីឡាករ
- 2023-01-16 04:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shakhtar ព្រមលក់ខ្សែប្រយុទ្ធអ៊ុយក្រែនឱ្យ Chelsea ក្រោយ Arsenal នៅបន្តស្ទាក់ស្ទើររឿងបង់ថ្លៃកីឡាករ
ចន្លោះមិនឃើញ
ទីបំផុតខ្សែប្រយុទ្ធអ៊ុយក្រែនកីឡាករ Mykhailo Mudryk បានទៅលេងនៅក្របខ័ណ្ឌលីគកំពូលអង់គ្លេសហើយ តែផ្លាស់ទៅលេងនៅ Chelsea មិនមែន Arsenal ទេ។ កីឡាកររូបនេះដើមឡើយចង់ទៅលេងនៅ Arsenal តាមរយៈការឱ្យតម្រុយនានានៅលើបណ្ដាញសង្គមរបស់ខ្លួន។
តាមពិតទៅដំបូងឡើយ Arsenal និងក្លឹប Shakhtar Donetsk បានព្រមព្រៀងជាគោលការណ៍ហើយកាលពីថ្ងៃសុក្រ ប៉ុន្តែខាង Arsenal នៅស្ទាក់ស្ទើររឿងតម្លៃខ្លួន ក៏ដើរចេញពីការចរចានេះទៅ។ លុះនៅយប់ថ្ងៃសៅរ៍ Chelsea ក៏ជះលុយប្រមាណ ១០៨លានដុល្លារអាមេរិក ដើម្បីទិញ Mudryk ពីក្លឹប Shakhtar តែម្ដង។
ក្រោយទិញរួច Chelsea ក៏បានចុះកុងត្រារយៈពេល ៨ឆ្នាំកន្លះជាមួយខ្សែប្រយុទ្ធអ៊ុយក្រែនកើតឆ្នាំ២០០១រូបនេះ។
ក្លឹប Chelsea សង្ឃឹមថានាំចូលខ្សែប្រយុទ្ធអ៊ុយក្រែនរូបនេះ ដើម្បីស្ដារទម្រង់លេងមិនសូវល្អរបស់ខ្លួននៅរដូវកាលនេះ។ Mudryk រកបាន ៧គ្រាប់ ក្នុង១២ប្រកួតលីគរបស់ Shakhtar៕