/63c7d21d2c5b6_1674039780_medium.jpg)
- 2023-01-18 04:05:00
- ព័ត៌មាន
Klopp ចង់បន្តទុក Firmino ក្រោយមានព័ត៌មានថា ក្លឹប Ronaldo ចង់បានកីឡាកររូបនេះ
- 2023-01-18 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ចង់បន្តទុក Firmino ក្រោយមានព័ត៌មានថា ក្លឹប Ronaldo ចង់បានកីឡាកររូបនេះ
ចន្លោះមិនឃើញ
លោក Jurgen Kloppអ្នកចាត់ការក្លឹប Liverpool បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកចង់រក្សាទុកខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Roberto Firmino ស្របពេលដែលកុងត្រារបស់កីឡាកររូបនេះកៀកនឹងផុតកំណត់។
កុងត្រារបស់ Firmino នឹងផុតនៅឆ្នាំ២០២៣នេះហើយ។ នៅពេលថ្មីៗនេះ មានព័ត៌មានមួយចំនួនបានចុះផ្សាយថា ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ដែលជាក្លឹបរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែលេង កំពុងសម្លឹងចង់បានខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Klopp បាននិយាយថា៖ «ដូចខ្ញុំនិយាយកាលពីលើកមុនអញ្ចឹង ប្រាកដណាស់ ខ្ញុំចង់រក្សាទុកគេ [Firmino] នៅជាមួយក្លឹប»។
Firmino បានរួមរស់ជាមួយ Liverpool តាំងពីឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមក កីឡាកររូបនេះបង្ហាញខ្លួនបាន ៣៤៨ដង ហើយរកបាន ១០៧គ្រាប់៕