/63c926ce230aa_1674127020_medium.jpg)
- 2023-01-19 04:22:08
- ព័ត៌មាន
សេដ្ឋីអចលនទ្រព្យអារ៉ាប៊ីសាអ៊ូឌីតជះរាប់រយលានទិញសំបុត្រ VIP ក្នុងប្រកួត Ronaldo ប៉ះនឹង Messi
- 2023-01-19 04:22:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីអចលនទ្រព្យអារ៉ាប៊ីសាអ៊ូឌីតជះរាប់រយលានទិញសំបុត្រ VIP ក្នុងប្រកួត Ronaldo ប៉ះនឹង Messi
ចន្លោះមិនឃើញ
សេដ្ឋីអចលនទ្រព្យអារ៉ាប៊ីសាអ៊ូឌីតមួយរូបឈ្មោះ Mushref al-Ghamdi បានចំណាយទឹកលុយប្រមាណ ២,៦លានដុល្លារអាមេរិក ដើម្បីទិញសំបុត្រ VIP នៃប្រកួតមិត្តភាពរវាងក្លឹប Al Nassr និងក្លឹប Paris Saint-Germain។
សំបុត្រនេះត្រូវបានដាក់ដេញថ្លៃដោយអាជ្ញាធររៀបចំកម្មវិធីកម្សាន្តរបស់អារ៉ាប៊ីសាអ៊ូឌីត ដោយការដេញថ្លៃនេះគឺចាប់ពីតម្លៃ ២៦ម៉ឺនដុល្លារឡើងទៅ។
អត្ថប្រយោជន៍នៃសំបុត្រនេះមានរួមបញ្ចូល ឱកាសក្នុងការថតរូបជាមួយកីឡាករ និងការធ្វើទស្សនកិច្ចនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។
សូមបញ្ជាក់ផងដែរថា ប្រកួតមិត្តភាពរវាងក្លឹបទាំងពីរនេះជាប្រកួតដំបូងរបស់ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នៅក្នុងក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយនេះ៕