/63c92b6a10be7_1674128220_medium.jpg)
- 2023-01-19 04:59:11
- ព័ត៌មាន
Ronaldo និងគ្រូព័រទុយហ្គាល់ថ្មីពិភាក្សាគ្នារឿងអនាគតនៅក្រុមជម្រើសជាតិ
- 2023-01-19 04:59:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo និងគ្រូព័រទុយហ្គាល់ថ្មីពិភាក្សាគ្នារឿងអនាគតនៅក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo និងអ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលទើបតែតែងតាំងថ្មីលោក Roberto Martinez បានជួបគ្នានៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាគ្នា រឿងអនាគតរបស់ Ronaldo នៅក្នុងក្រុមជម្រើសជាតិ។
Ronaldo ត្រូវបានដាក់អង្គុយលើបង់នៅប៉ុន្មានប្រកួតចុងក្រោយនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលប្រារព្ធនៅក្នុងប្រទេសកាតា។ យ៉ាងណាមិញ កីឡាកររូបនេះជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅក្រុមព័រទុយហ្គាល់ និងក្នុងក្របខ័ណ្ឌប្រកួតជម្រើសជាតិទូទាំងពិភពលោក។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង L'Equipe បានឱ្យដឹងថា ឆ្លៀតពេលចូលមើលប្រកួតរវាង Real Madrid និង Barcelona លោក Martinez បានឆ្លៀតជួបជាមួយ Ronaldo។
ក្រោយពីជួបគ្នារួច លោក Martinez បានសម្រេចចិត្តថា ខ្សែប្រយុទ្ធ Ronaldo ស្ថិតក្នុងបញ្ជីឈ្មោះកីឡាកររបស់លោកនៅក្នុងក្របខ័ណ្ឌ UEFA Euro 2024 ដែលនឹងលេងនៅស្រុកអាល្លឺម៉ង់៕