/63cfbfbfeac4c_1674559380_medium.jpg)
- 2023-01-24 04:26:51
- ព័ត៌មាន
គ្រូបង្វឹកចាំទីរបស់ Neuer ត្រូវបានក្លឹប Bayern បណ្ដេញចេញ
- 2023-01-24 04:26:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកចាំទីរបស់ Neuer ត្រូវបានក្លឹប Bayern បណ្ដេញចេញ
ចន្លោះមិនឃើញ
លោក Toni Tapalovic គ្រូបង្វឹកចាំទី និងមិត្តជិតស្និទ្ធរបស់អ្នកចាំទីក្លឹប Bayern Munich កីឡាករ Manuel Neuer ត្រូវបានក្លឹបបណ្ដេញចេញពីការងារកាលពីថ្ងៃច័ន្ទកន្លងទៅ។
បើតាមមូលហេតុផ្លូវការរបស់ក្លឹប បុរសដែលមានអាយុ ៤២ឆ្នាំរូបនេះមាន «របៀបរបបធ្វើការខុសពីក្លឹប»។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bild គ្រូចាំទីដែលធ្វើការនៅ Bayern អស់ ១១ឆ្នាំរូបនេះ មានភាពមិនចុះសម្រុងជាមួយអ្នកចាត់ការរបស់ក្លឹបគឺលោក Julian Nagelsmman។ សារព័ត៌មានដដែលបានចុះផ្សាយថា លោក Tapalolvic បានទម្លាយខ្លឹមសារនៃប្រជុំសម្ងាត់រវាងបុគ្គលិកគ្រូបង្វឹកទៅកាន់កីឡាករចាស់ៗ។
ក្រោយពីរឿងហេតុនេះកើតឡើង Neuer ក៏បានបង្ហោះសារនៅបណ្ដាញសង្គមរបស់ខ្លួនសម្ដែងពីភាពសោកស្ដាយ និងភាពដឹងគុណចំពោះលោក Tapalovic៕