/63d3b5428da8e_1674818880_medium.jpg)
- 2023-01-27 04:56:22
- ព័ត៌មាន
គ្រូ Al-Nassr បន្ទោស Ronaldo ដែលបណ្ដោយឱ្យក្លឹបធ្លាក់ចេញពីពាន Super Cup អារ៉ាប៊ីសាអ៊ូឌីត
- 2023-01-27 04:56:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Al-Nassr បន្ទោស Ronaldo ដែលបណ្ដោយឱ្យក្លឹបធ្លាក់ចេញពីពាន Super Cup អារ៉ាប៊ីសាអ៊ូឌីត
ចន្លោះមិនឃើញ
លោក Rudi Garcia គ្រូបង្គោលក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr បានលើកឡើងថា ការណ៍ដែល Ronaldo ស៊ុតមិនចូលនៅតង់ទី១ បានធ្វើឱ្យក្លឹបរបស់ខ្លួនស្ថិតនៅស្ថានភាពចាញ់ប្រៀបគេ។
ក្លឹប Al Nassr បានចាញ់ក្លឹបលេខ ៣ លីគអារ៉ាប៊ីសាអ៊ូឌីតក្លឹប Al-Ittihad ក្នុងលទ្ធផល ៣-១ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន Super Cup របស់ប្រទេសនេះ។
«រឿងមួយដែលផ្លាស់ប្ដូរការប្រកួតគឺ ការខកខានឱកាសរបស់កីឡាករ Cristiano Ronaldo នៅតង់ទី១»។ នេះជាការលើកឡើងរបស់គ្រូជនជាតិបារាំងរូបនេះ។
នៅក្នុងប្រកួតខាងលើនេះ ក្លឹប Al-Ittihad បានរកបាន ២គ្រាប់មុននៅតង់ទី១។ លុះចូលតង់ទី២ ខាង Al-Nassr បានដាក់មួយគ្រាប់នៅនាទីទី៦៧ មុនពេលដែលម្ខាងទៀតដាក់គ្រាប់ទី៣ នៅនាទី៩០បូក៕