/63d3bb88ca7fa_1674820440_medium.jpg)
- 2023-01-27 04:57:47
- ព័ត៌មាន
ក្លឹបអង់គ្លេសចាយលុយច្រើនជាងគេលើទីផ្សារកីឡាករក្នុងឆ្នាំ២០២២
- 2023-01-27 04:57:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបអង់គ្លេសចាយលុយច្រើនជាងគេលើទីផ្សារកីឡាករក្នុងឆ្នាំ២០២២
ចន្លោះមិនឃើញ
ឆ្នាំ២០២២ ទោះជានៅស្ដារសេដ្ឋកិច្ចពីកូវីដ-១៩ ក៏ដូចប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន ក្លឹបអង់គ្លេសជះលុយប្រមាណ ២ប៊ីលានដុល្លារអាមេរិក នៅក្នុងទីផ្សារកីឡាករ។ នេះបើតាមទិន្នន័យរបស់ FIFA។
បើតាមប្រភពពី FIFA នៅអឺរ៉ុបទាំងមូលចាយលុយលើទីផ្សារកីឡាករអស់ជាង ៥ប៊ីលានដុល្លារ ក្នុងនោះ ២ប៊ីលានចាយដោយអង់គ្លេសតែឯង។
ប្រទេសអឺរ៉ុបផ្សេងៗទៀតដូចជា អ៊ីតាលីចាយអស់ ៦៧៣លានដុល្លារ អេស្ប៉ាញចាយអស់ជិត ៦០០លានដុល្លារ ចំណែកឯបារាំងលេខ ៤ ចាយអស់ ៥៤៥លានដុល្លារ ចំណែកឯអាល្លឺម៉ង់វិញចាយអស់ ៥៣៧លាន៕