/63d90309df73b_1675166460_medium.jpg)
- 2023-01-31 05:08:29
- ព័ត៌មាន
Chelsea គ្រោងជះ ១២០លានអឺរ៉ូនាំចូលជើងឯក World Cup 2022 មកពង្រឹងក្រុម
- 2023-01-31 05:08:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea គ្រោងជះ ១២០លានអឺរ៉ូនាំចូលជើងឯក World Cup 2022 មកពង្រឹងក្រុម
ចន្លោះមិនឃើញ
ក្លឹប Chelsea បានដាក់សំណើទិញខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ពីក្លឹបព័រទុយហ្គាល់ Benfica ក្នុងតម្លៃ ១២០លានអឺរ៉ូ ឬជាង ១៣០លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ខ្សែបម្រើ Enzo Fernandez ជាប់ជាកីឡាករឆ្នើមវ័យក្មេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ស្របពេលដែលកីឡាករកើតឆ្នាំ២០០១រូបនេះជួយក្រុមជម្រើសជាតិឱ្យឈ្នះពាន World Cup។
យ៉ាងណាមិញ មិនទាន់មានសញ្ញាណណាមួយបញ្ជាក់ថា ខាង Benfica យល់ព្រមលក់នៅក្នុងខែនេះទេ។
សូមបញ្ជាក់ផងដែរថា Benfica នាំចូល Fernandez ពីអាហ្សង់ទីនមកក្នុងតម្លៃតែជាង ១០លានដុល្លារប៉ុណ្ណោះ កាលពីខែសីហា ឆ្នាំមុន៕