/63da4a1135c30_1675250160_medium.jpg)
- 2023-02-01 04:35:26
- ព័ត៌មាន
គ្រូ Spurs នឹងចូលពេទ្យវះកាត់ ក្រោយមានអាការៈចុកពោះធ្ងន់ធ្ងរ
- 2023-02-01 04:35:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Spurs នឹងចូលពេទ្យវះកាត់ ក្រោយមានអាការៈចុកពោះធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur នឹងចូលមន្ទីរពេទ្យដើម្បីវះកាត់ថង់ទឹកប្រមាត់នៅថ្ងៃពុធនេះ ក្រោយពីលោកមានអាការៈចុកពោះធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់ក្លឹប។
ខាងក្លឹបបានចុះផ្សាយថា លោកត្រូវគ្រូពេទ្យរកឃើញថាមានបញ្ហារលាកថង់ទឹកប្រមាត់។ លោកនឹងត្រលប់មកធ្វើការវិញ បន្ទាប់ពីជាសះស្បើយវិញ ប៉ុន្តែ Spurs មិនទាន់បញ្ជាក់ថាត្រលប់មកវិញពេលណានោះទេ។
ប្រកួតបន្ទាប់របស់ក្លឹបមានមូលដ្ឋាននៅរាជធានីឡុងដុងមួយនេះគឺប៉ះនឹងក្លឹប Manchester City ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យនេះ។
Spurs ពេលនេះដែរកំពុងតែឈរចំណាត់ថ្នាក់លេខ ៥ ជាមួយនឹង ៣៦ពិន្ទុក្នុងដៃ៕