/63dcc1e989791_1675411920_medium.jpg)
- 2023-02-03 03:52:30
- ព័ត៌មាន
Messi ថាខ្លួនមិនមានបញ្ហាជាមួយ Mbappe ទេ ក្រោយប្រកួត World Cup
- 2023-02-03 03:52:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ថាខ្លួនមិនមានបញ្ហាជាមួយ Mbappe ទេ ក្រោយប្រកួត World Cup
ចន្លោះមិនឃើញ
ខណៈអាហ្សង់ទីនយកឈ្នះបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីខែធ្នូ ឆ្នាំមុន មានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងខ្សែប្រយុទ្ធបារាំង Kylian Mbappe មានបញ្ហានឹងគ្នា។
ទាក់ទិននឹងរឿងនេះដែរ Messi បាននិយាយប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា ខ្លួនមិនមានបញ្ហាអ្វីជាមួយ Mbappe នោះទេ។
កីឡាកររូបនេះបាននិយាយថា៖ «យើងបាននិយាយអំពីការប្រកួត [វគ្គផ្ដាច់ព្រ័ត្រ] ហើយនិយាយពីប្រជាជនអាហ្សង់ទីនអបអរយ៉ាងម៉េច នៅពេលដែលខ្ញុំទៅសម្រាកលម្ហែកាយនៅទីនោះ។ គ្មានអ្វីទៀតទេ ក្រៅពីរឿងល្អៗ»។
Messi បានបន្ថែមថា៖ «ខ្ញុំក៏ធ្លាប់នៅខាងចាញ់ដែរ... អញ្ចឹងហើយបាននៅពេលនោះខ្ញុំមិនចង់និយាយរឿងហ្នឹង»។ Messi និយាយបែបនេះចង់បានសេចក្ដីថា អាហ្សង់ទីនធ្លាប់ចាញ់ World Cup កាលពីឆ្នាំ២០១៤។
«យ៉ាងណាមិញ ការពិតគឺ Mbappe អត់មានបញ្ហាអ្វីនោះទេ»។ នេះជាការបន្ថែមរបស់ Messi៕