/63dcc3c1651fa_1675412400_medium.jpg)
- 2023-02-03 03:56:24
- ព័ត៌មាន
Mbappe ខកខានជួយ PSG ក្នុងប្រកួតអឺរ៉ុបប៉ះនឹង Bayern
- 2023-02-03 03:56:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe ខកខានជួយ PSG ក្នុងប្រកួតអឺរ៉ុបប៉ះនឹង Bayern
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបារាំងកីឡាករ Kylian Mbappe នឹងខកខានជួយក្លឹប Paris Saint-Germain ប៉ះនឹងក្លឹប Bayern Munich នៅក្របខ័ណ្ឌ UEFA Champions League សម្រាប់ប្រកួតជើងទី១ វគ្គ ១៦ក្រុម។
កីឡាកររូបនេះបានរងរបួសសរសៃពួរនៅភ្លៅខាងឆ្វេង ក្រោយប្រកួតប៉ះនឹងក្លឹប Montpellier ដែល PSG យកឈ្នះ ៣-១ កាលពីថ្ងៃព្រហស្បតិ៍។
បើតាមការប្រកាសរបស់ក្លឹប PSG កីឡាករបារាំងរូបនេះនឹងអវត្តមានរយៈពេល ៣សប្ដាហ៍ ឬ ស្មើនឹង ៥ប្រកួត។ ចំណោម ៥ប្រកួតនោះក៏មានប្រកួតប៉ះនឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ផងដែរ។
PSG នឹងបើកទ្វាស្វាគមន៍ក្លឹប Bayern Munich នៅយប់ថ្ងៃទី១៤ កុម្ភៈ វេលាម៉ោង ៣យប់ ម៉ោងនៅកម្ពុជា៕