
- សៅរ៍, 4 កុម្ភៈ 2023 02:26
- កីឡាផ្សេងៗ
Ultra Trail Angkor លើកទី៦ ចាប់ផ្ដើមជាថ្មីខណៈអ្នករត់ខ្មែរក៏កើនឡើងដូចគ្នា
- សៅរ៍, 4 កុម្ភៈ 2023 02:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ultra Trail Angkor លើកទី៦ ចាប់ផ្ដើមជាថ្មីខណៈអ្នករត់ខ្មែរក៏កើនឡើងដូចគ្នា
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ ឬ Ultra Trail Angkor លើកទី៦ បានចាប់ផ្ដើមប្រកួតជាថ្មីវិញបន្ទាប់ធូរស្រាលជំងឺកូវីដ ស្របពេលកីឡាករ កីឡាការិនីកម្ពុជាចាប់អារម្មណ៍ និងចូលលេងច្រើនព្រឹកមិញនេះ។
ដោយសារតែផ្ទុះជំងឺជាសកលគឺកូវីដ ១៩ ធ្វើឲ្យពិភពលោកផ្អាកសកម្មភាពផ្សេងក្នុងនោះចលនាកីឡាដែលផ្សារភ្ជាប់ជាមួយទេសចរណ៍ក៏ដូចគ្នា។ ចំពោះកម្ពុជាក៏ដូចទៅបណ្ដាប្រទេសផ្សេងៗដែរ ប៉ុន្តែវិធានការដ៏ល្អរបស់រដ្ឋាភិបាលឥលូវនេះចលនាកីឡាផ្សេងៗគឺបានវិលមករកភាពដើមវិញហើយ។
ព្រឹកមិញនេះផងដែរព្រឹត្តការណ៍ Ultra Trail Angkor លើកទី៦ គឺបានចាប់ផ្ដើមឡើងវិញហើយដែលមានកីឡាករ កីឡាការិនីចម្រុះជាតិសាសន៍ខ្ទង់ ១០០០នាក់ចូលរួម។ លោក Jean Claude Le Cornec ដែលជាអ្នករៀបចំការប្រកួតនេះបានឲ្យដឹងថា មានចិត្តសប្បាយរីករាយជាខ្លាំងដែលបានរៀបចំព្រឹត្តិការណ៍នេះឡើយវិញ ព្រោះម្នាក់ៗសុទ្ធតែមានការលំបាកអំឡុងផ្ទុះជំងឺកូវីដ។ មួយវិញទៀតរីករាយដែលបានមកកាន់ប្រទេសដែលពោរពេញដោយស្នាមញញឹមមួយនេះ។
ជាមួយគ្នានេះដែរកិច្ចសហការក្នុងការបង្កើតកម្មវិធីនេះឡើងគឺមានភាពល្អប្រសើរ និងជិតស្និទ្ធជាពិសេសជនជាតិបារាំងជាមួយកម្ពុជាតែម្ដងដែលធ្វើឲ្យរូបលោកសប្បាយចិត្តជាខ្លាំង ស្របពេលដែលកីឡាករមកពីក្រៅប្រទេសបង្ហាញការចង់ចូលរួមនៅកម្ពុជាណាស់។ អ្វីដែលកត់សម្គាល់មួយទៀតនោះគឺការកើនឡើងនៃកីឡាករ កីឡាការិនីរបស់កម្ពុជាឥលូវមានចំនួនចូលរួមច្រើនខុសពីមុនដំបូងៗដែលពេលខ្លះមានត្រឹមតែ ២០-៣០នាក់ប៉ុណ្ណោះលើព្រឹត្តិការណ៍រត់ចម្ងាយនេះ។
រំលឹកដែរថា ព្រឹត្តិការណ៍រត់ប្រណាំងផ្លូវឆ្ងាយ ឬ Ultra Trail Angkor លើកទី៦ នេះគឺប្រកួតនៅក្នុងខេត្តសៀមរាប ដែលលេងលើ ៦ វិញ្ញាសាដូចជា ទី១ រត់ចម្ងាយ ១០០គីឡូម៉ែត្រ ទី២ រត់ចម្ងាយ ៦៤គីឡូម៉ែត្រ ទី៣ រត់ចម្ងាយ ៤២គីឡូម៉ែត្រ ទី៤ រត់ចម្ងាយ ៣២គីឡូម៉ែត្រ ទី៥ រត់ចម្ងាយ ១៦គីឡូម៉ែត្រ និងទី៦ រត់ចម្ងាយ ៨គីឡូម៉ែត្រ។ ចំពោះពិធីបិទការប្រកួត ឬប្រគល់មេដាយធ្វើឡើងនៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបន្ទាប់ពីរត់ចប់គ្រប់វិញ្ញាសារួចហើយ៕