• 2023-02-11 03:50:02
  • កីឡា​ផ្សេង​ៗ

សិក្ខាកាម​ ITF​ ៣៤​រូប​បញ្ចប់​វគ្គ​ «ការ​ប្រឆាំង​ដូប៉ា​ក្នុង​វិស័យ​កីឡា»​ ខណៈ​វគ្គ​នេះ​ផ្ដល់​សារប្រយោជន៍​ច្រើន​

  • 2023-02-11 03:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិក្ខាកាម​តេក្វាន់ដូ​ ITF​ ចំនួន​ ៣៤​រូប​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ «ការ​ប្រឆាំង​ដូប៉ា​ក្នុង​វិស័យ​កីឡា»​ ក្រោយ​ចំណាយ​ពេល​អស់​ ៦ថ្ងៃ​នា​ពេល​កន្លង​ទៅ​នេះ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

រូបភាពរបស់សហព័ន្ធ

នេះ​បើ​តាម​ឯកឧត្ដម​ ប៊ួន​ ហ៊ីងសុធីយ៉ា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​លើក​ឡើង​ថា​ យោង​តាម​ផែនការ​ប្រចាំ​ឆ្នាំ​ក្នុង​ក្រោម​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ​ក្នុង​ការ​ពន្លឿន​ការ​អភិវឌ្ឍ​វិស័យ​កីឡា​តេក្វាន់ដូ​ ITF និង​យោង​តាម​របត់​ថ្មី​របស់​សហព័ន្ធ​អន្តរជាតិ​ដែល​តម្រូវ​ឲ្យ​គ្រូ​បង្ហាត់​ កីឡាករ​ កីឡា​ការិនី​ បណ្តាល​ប្រទេស​ជា​សមាជិក​ទាំង​អស់​ត្រូវ​មាន​លិខិត​បញ្ជាក់​ការ​សិក្សា​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ដូប៉ា​ក្នុង​វិស័យ​កីឡា​​ (Anti-Doping E-learning Certificate)។ សិក្ខាកាមបញ្ចប់វគ្គ​នេះទើប​អាច​អនុញ្ញាត​ឲ្យ​គ្រូ​បង្ហាត់​ កីឡាករ​ កីឡា​ការិនី​ ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដូច​ជា​ ជើងឯក​ទ្វីប​អាស៊ី​ ​ជើងឯក​ពិភពលោក និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត។​

រូបភាពរបស់សហព័ន្ធ

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ វគ្គ​នេះ​បាន​ធ្វើ​ឲ្យ​សិក្ខាកាម​យល់ច្បាស់​អំពី​អ្វី​ជា​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​ និង​ឲ្យ​កីឡាករ​ កីឡា​ការិនី​ជៀសវាង​ក្នុង​ការ​ប្រើបា្រស់​សារធាតុ​ហាមឃាត់​ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព​ បាត់បង់​អាជីព​តាម​រយៈ​ការ​ហាមឃាត់​ការ​ប្រកួត​អស់​មួយ​ជីវិត​ ខូច​កិត្តិយស​ខ្លួន​ឯង​ក៏​ដូច​កិត្តិយស​ជាតិ​ជា​ដើម។​

រូបភាពរបស់សហព័ន្ធ

បញ្ជាក់​ដែរ​ថា​ វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡាមានសិក្ខាកាមចូលរួមចំនួន​ ៣៤ នាក់​ក្នុង​នេះ​ប្រុស​ចំនួន​ ២៤នាក់​ និង​​ស្រី​ចំនួន​ ១០នាក់។​ វគ្គ​នេះ​សិក្សា​កាល​ពី​ថ្ងៃ​ទី៤​ ដល់​ ៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

រូបភាពរបស់សហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់