
- 2023-02-13 08:55:41
- កីឡាផ្សេងៗ
សហព័ន្ធហាប់គីដូ ប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោល ១០រូបពង្រីកវិសាលភាពក្បាច់គុន
- 2023-02-13 08:55:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធហាប់គីដូ ប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោល ១០រូបពង្រីកវិសាលភាពក្បាច់គុន
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីរសៀលថ្ងៃអាទិត្យ ទី១២ កុម្ភៈ ២០២៣ បានធ្វើពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលចំនួន ១០រូបក្រោយហ្វឹកហាត់ច្រើនខែរួចមក ស្របពេលនោះដែរក៏មានការសម្ដែងស្នៀតផ្សេងៗពីសិស្សគុនផងដែរ។
លោក គួច ហុងជៀក អនុប្រធានសហព័ន្ធបានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យនេះសហព័ន្ធធ្វើពិធីប្រគល់វិញ្ញាបនបត្រដល់មន្ត្រីបណ្ឌិតសភានគរបាលកម្ពុជាដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលកម្រិតមធ្យម។
ជាមួយគ្នានេះដែរអនុប្រធានសហព័ន្ធខាងលើក៏បានថ្លែងអំណរគុណសិក្ខាកាមដែលជាមន្ត្រីថ្នាក់ដឹកនាំនគរបាលចំណាយពេលមកហ្វឹកហាត់កីឡាហាប់គីដូដើម្បីសុខភាព និងពង្រឹងកាយសម្បទានៅវគ្គនេះ។ លោកជឿជាក់ថាសិក្ខាកាមនឹងចូលរួមជួយផ្សព្វផ្សាយ ឬបង្ហាត់បង្រៀនពង្រីកវិសាលភាពក្បាច់គុននេះដល់អ្នកដទៃផ្សេងទៀតដើម្បីជាប្រយោជន៍ដល់សុខភាពក៏ដូចជាសម្រាប់ការពារខ្លួនផងដែរ។
បញ្ជាក់ដែរថា ពិធីប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលបណ្ឌិតសភានគរបាលកម្ពុជានេះធ្វើឡើងនៅទីលានហ្វឹកហាត់លើដំបូលអគារសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ។ សិស្សគុនទាំងចាស់ និងយុវជនបានសម្ដែងស្នៀតពិសេសដូចជាមេគុន ស្នៀតកាច់ ស្នៀតការពារខ្លួន ១ទល់៣ និងបំបែកឥដ្ឋតាន់ជាដើម៕