/63f34f94cf279_1676889960_medium.jpg)
- 2023-02-20 04:23:03
- ព័ត៌មាន
Messi ហោះទៅ Barcelona ក្រោយស៊ុតហ្វ្រីឃីកចូលមួយគ្រាប់ជួយ PSG ឈ្នះនៅចុងតង់
- 2023-02-20 04:23:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ហោះទៅ Barcelona ក្រោយស៊ុតហ្វ្រីឃីកចូលមួយគ្រាប់ជួយ PSG ឈ្នះនៅចុងតង់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានហោះទៅកាន់ទីក្រុងបាសេឡូណាកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីកីឡាកររូបនេះជួយរកគ្រាប់បាល់ជ័យជម្នះចុងតង់ឱ្យក្លឹបយក្សបារាំង Paris Saint-Germain នៅប្រកួតលីគ ១ បារាំង។
កាលពីថ្ងៃអាទិត្យ PSG ឈ្នះក្លឹប Lille ក្នុងលទ្ធផល ៤-៣។ គ្រាប់ទី៣ និងគ្រាប់ទី៤ របស់ PSG រកបាននៅនាទីទី៨៧ និងនាទីទី ៩៥។
បន្ទាប់ពីប្រកួតបានបញ្ចប់ គ្រូ PSG បានអនុញ្ញាតឱ្យកូនក្រុមរបស់ខ្លួនសម្រាក ២ថ្ងៃ ដោយថ្ងៃពុធ ចូលមកធ្វើការវិញ។
ឆ្លៀតពេលនេះដែរ Messi បានហោះទៅផ្ទះរបស់ខ្លួននៅប្រទេសអេស្ប៉ាញ ដើម្បីសម្រាកលម្ហែកាយ ខណៈកីឡាកររូបនេះខានទៅលេងផ្ទះរបស់ខ្លួនជាង ២ខែមកហើយ តាំងពី World Cup នៅកាតាបានបញ្ចប់៕