/Kumnith-Sport/Sport-other/63fc61513319c_1677484320_medium.jpg)
- 2023-02-27 00:57:51
- ព័ត៌មាន
រាជរដ្ឋាភិបាល បញ្ចេញប្រាក់រង្វាន់ដែលត្រៀមផ្ដល់ជូនអត្តពលិកកម្ពុជាដែលឈ្នះជយលាភីនៅស៊ីហ្គេម
- 2023-02-27 00:57:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាល បញ្ចេញប្រាក់រង្វាន់ដែលត្រៀមផ្ដល់ជូនអត្តពលិកកម្ពុជាដែលឈ្នះជយលាភីនៅស៊ីហ្គេម
ចន្លោះមិនឃើញ
កម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២ ជាប្រវត្តិសាស្ត្រក្នុងរង្វង់៦០ឆ្នាំ ចាប់តាំងពីការបង្កើតព្រឹត្តិការណ៍កីឡាប្រភេទនេះមក។ ក្នុងនាមជាម្ចាស់ផ្ទះ និងជាបេក្ខភាពមួយរូប កម្ពុជាក៏បានត្រៀមប្រភេទកីឡា និងអត្តពលិកជាច្រើនដើម្បីប្រជែងជយលាភី។
ដើម្បីលើកទឹកចិត្តអត្តពលិក ក្នុងការប្រជែងជយលាភីជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្ដល់រង្វាន់ជាច្រើន។ តាមព័ត៌មានថ្ងៃនេះ អត្តពលិកកម្ពុជាដែលឈ្នះជយលាភីមេដាយសំរឹទ្ធ ដល់មេដាយមាស គឺបានប្រាក់រង្វាន់គ្រប់គ្នា ក្នុងនោះ សម្រាប់ជយលាភីមេដាយអត្តពលិកកម្ពុជា នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អត្តពលិកនឹងទទួលបានដូចខាងក្រោម៖
-មេដាយមាស ៤០លានរៀល
-មេដាយប្រាក់ ៣០លានរៀល
-មេដាយសំរឹទ្ធ ១៦លានរៀល