/June_29/6406962f1a848_1678153260_medium.jpg)
- 2023-03-06 18:44:33
- ព័ត៌មាន
កម្ពុជានឹងលេងពាន Merlion Cup នៅសិង្ហបុរី ចុងខែនេះដើម្បីត្រៀមលក្ខណៈសម្រាប់ស៊ីហ្គេម
- 2023-03-06 18:44:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងលេងពាន Merlion Cup នៅសិង្ហបុរី ចុងខែនេះដើម្បីត្រៀមលក្ខណៈសម្រាប់ស៊ីហ្គេម
ចន្លោះមិនឃើញ
សមាគមកីឡាបាល់ទាត់នៃប្រទេសសិង្ហបុរី បានប្រកាសរៀបចំការប្រកួតពានរង្វាន់ Merlion Cup ឡើងវិញ បន្ទាប់ពីបានផ្អាករយៈពេល៣ឆ្នាំ ហើយជាមួយការបើកឱ្យដំណើរការឡើងវិញនេះ សិង្ហបុរី បានអញ្ជើញ ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទៅចូលរួមប្រកួតផងដែរ។
សម្រាប់ពានរង្វាន់ Merlion Cup នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយការប្រកួតនឹងមានការចូលរួមពីក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា, ហុងកុង, ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះសិង្ហបុរី។
ចំពោះការប្រកួតប្រជែង ក្នុងពានរង្វាន់នេះ ត្រូវបានចាត់ទុកថា ជាការតេស្តសាកល្បងសម្ថភាពយ៉ាងសំខាន់ ចំពោះក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់ត្រៀមចូលរួមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលប្រភេទកីឡាបាល់ទាត់នេះ នឹងត្រូវធ្វើការប្រកួតជម្រុះមុនគេ ចាប់ពីថ្ងៃទី២៩ ខែមេសាតទៅ ខណៈពិធីការប្រកួតស៊ីហ្គេម ត្រូវធ្វើនៅថ្ងៃទី៥ ខែឧសភា។
ចំពោះរូបមន្តនៃការប្រកួត Merlion Cup នេះ នឹងបែងចែកចេញជា ២ដំណាក់កាល។ ដំណាក់កាលទី១ ក្រោយការចាប់ឆ្នោត ក្រុមទាំង៤ ត្រូវប្រកួតបើកឆាក នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ ចំណែកក្រុមចាញ់ នៅដំណាក់កាលទី១ នឹងត្រូវធ្លាក់ទៅប្រកួតដណ្ដើមយកលេខ៣ និងលេខ៤ ហើយក្រុមឈ្នះ ត្រូវប្រកួតទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្ដើមជើងឯក ខណៈការចាប់ឆ្នោត ដើម្បីកំណត់ការប្រកួត នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី៦ ខែមីនា វេលាម៉ោង ៥ល្ងាច (ម៉ោងនៅសិង្ហបុរី) ដោយមានការផ្សាយផ្ទាល់ នៅលើទំព័រ YouTube របស់សមាគមកីឡាបាល់ទាត់នៃប្រទេសសិង្ហបុរី (FAS)៕