/June_29/6406989e436aa_1678153860_medium.jpg)
- 2023-03-06 20:45:27
- ព័ត៌មាន
សម្តេចតេជោ ស្នើឱ្យកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ចុះបញ្ជីក្បាច់គុន រួមគ្នា ដើម្បីអាចបញ្ចប់ទំនាស់ការដណ្តើមគ្នា
- 2023-03-06 20:45:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ ស្នើឱ្យកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ចុះបញ្ជីក្បាច់គុន រួមគ្នា ដើម្បីអាចបញ្ចប់ទំនាស់ការដណ្តើមគ្នា
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុក ការប្រជែងដណ្តើមគ្នាធ្វើជាម្ចាស់ ឬកម្មសិទ្ធិ ទៅលើប្រភេទ «ក្បាច់គុន» ជាពិសេសការប្រជែងគ្នារវាងកីឡា «គុនខ្មែរ» របស់កម្ពុជា និង «Muay Thai» របស់ថៃ វាកំពុងបានក្លាយជាទំនាស់នៃការដណ្តើមគ្នា ជាថ្មីម្តងទៀត ដែលមិនអាចនឹងរកទីបញ្ចប់បាន។
ជាមួយគ្នានេះ ប្រមុខដឹកនាំប្រទេស សម្តេច ហ៊ុន សែន បានថ្លែងឱ្យដឹងទៀតថា ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ក៏មានក្បាច់គុន តំណាងឱ្យជាតិសាសន៍ដូចគ្នា ហេតុនេះជាយោបល់ សម្តេច បានស្នើឱ្យប្រទេសទាំង៤នេះ គួរចុះបញ្ជីក្បាច់គុននេះ រួមគ្នា ទៅអង្គការយូណេស្កូ (UNESCO) និងទៅក្នុងក្របខ័ណ្ឌអូឡាំពិកអន្តរជាតិ ដើម្បីក្លាយជាសម្បត្តិរួម ហើយអាចបញ្ចប់នូវការដណ្តើមគ្នាធ្វើជាកម្មសិទ្ធិ ទៅលើផ្នែកសម្បត្តិវប្បធម៌នេះ។
កន្លងមកនេះ សម្តេច ធ្លាប់បានសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីថៃ និងលោកនាយករដ្ឋមន្រ្តីឡាវ ផងដែរ ចំពោះបញ្ហានេះ តែសម្តេច នៅមិនទាន់មានការសន្ទនាជាមួយភាគីមីយ៉ាន់ម៉ា នៅឡើយទេ។ ប៉ុន្តែនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ ពិតជាចង់ឃើញប្រទេសទាំង៤នេះ ធ្វើការពិភាក្សា និងសម្របសម្រួលគ្នា ក្នុងចុះបញ្ជីក្បាច់គុននេះរួមគ្នា ដើម្បីបញ្ចប់ជម្លោះ។
"ឧទាហរណ៍ យើងអាចចុះបញ្ជីរួមគ្នា នៅក្នុងក្របខណ្ឌអរូបីរបស់អង្គការយូណេស្កូ និងចុះបញ្ជីកីឡានេះ ទៅក្នុងអូឡាំពិក ប៉ុន្តែបើមកប្រកួតនៅកម្ពុជា យើងដាក់ឈ្មោះថា «គុនខ្មែរ» ពេលប្រកួតនៅថៃ ដាក់ថា Muay Thai ហើយពេលប្រកួតនៅឡាវ និងមីយ៉ាន់ម៉ា យើងដាក់ឈ្មោះទៅតាមប្រទេសហ្នឹងទៅ។ តើយើងអាចរកការសម្របសម្រួលគ្នាបានទេ"។ សម្តេច ហ៊ុន សែន បានបន្ថែម៕