/6407033a9d15d_1678181160_medium.jpg)
- 2023-03-07 03:45:51
- ព័ត៌មាន
Felix ហាក់ស្រពេចស្រពិលរឿងអនាគតនៅ Chelsea ដោយខ្លួនចង់លេងនៅ UCL
- 2023-03-07 03:45:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Felix ហាក់ស្រពេចស្រពិលរឿងអនាគតនៅ Chelsea ដោយខ្លួនចង់លេងនៅ UCL
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Joao Felix ហាក់ដូចជាស្រពិចស្រពិលអំពីអនាគតរបស់ខ្លួននៅក្លឹប Chelsea ដោយកីឡាកររូបនេះចង់លេងនៅក្របខ័ណ្ឌ UEFA Champions League តែ Chelsea ហាក់ដូចជាមានទម្រង់យ៉ាប់យ៉ឺននៅក្នុងលីគកំពូលអង់គ្លេស។
កីឡាកររូបនេះបានផ្លាស់ពីក្លឹបអេស្ប៉ាញ Atletico Madridមកលេង Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងរដូវកាលនេះ។
Felix បានប្រាប់សារព័ត៌មាន The Telegraph ថា៖ «លេងនៅ Champions League ជាការសម្រេចចិត្តដ៏សំខាន់ តែអនាគតគ្មាននរណាដឹងឡើយ»។
Chelsea នៅពេលនេះដែរនៅមានឱកាសលេងនៅ Champions League នៅឡើយទេ ដោយក្លឹបមួយនេះកំពុងតែស្ថិតវគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងប៉ះ Dortmund នៅជើងទី២ នៅយប់ថ្ងៃអង្គារនេះ។ កាលពីជើងទី១ Chelsea ចាញ់ Dortmund ក្នុងលទ្ធផល ១-០។
យ៉ាងណាមិញ ទម្រង់លេងនៅក្នុងលីគអង់គ្លេសពេលនេះ Chelsea ដូចជារាងយ៉ាប់បន្តិច ដោយក្លឹបនេះជាប់លេខ ១០ ហើយដាច់ ១១ពិន្ទុពីក្លឹបលេខ ៤៕