/641191735697e_1678872900_medium.jpg)
- 2023-03-15 04:33:05
- ព័ត៌មាន
គិតថាក្លឹបណាឈ្នះបានគ្រាប់បាល់ច្រើនជាងគេក្នុងមួយប្រកួតនៅប្រវត្តិ UCL?
- 2023-03-15 04:33:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតថាក្លឹបណាឈ្នះបានគ្រាប់បាល់ច្រើនជាងគេក្នុងមួយប្រកួតនៅប្រវត្តិ UCL?
ចន្លោះមិនឃើញ
កាលពីយប់មិញ Manchester City បានលត់ក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល ៧-០។ លទ្ធផលនេះបានធ្វើឱ្យ Man City ស្ថិតក្នុងចំណោមក្រុមដែលរកគ្រាប់បាល់ច្រើនជាងគេនៅប្រវត្តិ UEFA Champions League។
យ៉ាងណាមិញ លទ្ធផល ៧-០ មិនទាន់ជាលទ្ធផលខ្ពស់ជាងគេក្នុងប្រវត្តិអឺរ៉ុប។ លទ្ធផលខ្ពស់ជាងគេនៅក្នុងក្របខ័ណ្ឌនេះគឺ លទ្ធផល ៨-០។ នេះបើតាមការចុះផ្សាយរបស់ Opta Analyst។
ជ័យជម្នះ ៨-០ ធ្លាប់យកបានដោយក្លឹបចំនួន ២ គឺ ក្លឹប Real Madrid និងក្លឹប Liverpool។
ក្លឹប Real Madrid យកឈ្នះក្លឹបស៊ុយអែត Malmo FF ៨-០ កាលពីឆ្នាំ២០១៥។ ចំណែកឯក្លឹប Liverpool ឈ្នះក្លឹបទួរគី Besiktas ៨-០ កាលពីឆ្នាំ២០០៧៕