/642568024eed6_1680173040_medium.jpg)
- 2023-03-30 04:22:23
- ព័ត៌មាន
Messi ក្លាយជាកីឡាករទី៣ ដែលរកបាន ១០០គ្រាប់ឱ្យក្រុមជម្រើសជាតិ
- 2023-03-30 04:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ក្លាយជាកីឡាករទី៣ ដែលរកបាន ១០០គ្រាប់ឱ្យក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាកីឡាករទី៣ នៅលើលោក ដែលរកបាន ១០០គ្រាប់ឱ្យក្រុមជម្រើសជាតិ។
កីឡាកររូបនេះរកបានគ្រាប់ទី១០០ ក្នុងប្រកួតមិត្តភាពរវាងអាហ្សង់ទីន ទល់នឹងប្រទេសដីកោះគូរ៉ាសាវ កាលពីម្សិលមិញ។ ក្នុងប្រកួតនេះដែរ អាហ្សង់ទីនយកឈ្នះប្រទេសដែលមានទីតាំងស្ថិតនៅក្បែរប្រទេសកូឡុំប៊ីមួយនេះ ក្នុងលទ្ធផល ៧-០។ ជាមួយគ្នានោះដែរ Messi រកបាន ៣គ្រាប់។
Messi នៅពេលនេះរកបាន ១០២គ្រាប់ហើយឱ្យក្រុមជម្រើសជាតិ។
កីឡាករដែលរកគ្រាប់បាល់ក្នុងក្រុមជម្រើសជាតិច្រើនជាងគេគឺ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ដែលរកបាន ១២២គ្រាប់ ហើយបន្តមកទៀតគឺ ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលរកបាន ១០៩គ្រាប់៕