/642acb606aa86_1680526140_medium.jpg)
- 2023-04-03 05:51:38
- ព័ត៌មាន
Chelsea ចាប់អារម្មណ៍លោកគ្រូវ័យក្មេង ធ្វើជាអ្នកចាត់ការ ក្រោយដេញ Potter ចេញ
- 2023-04-03 05:51:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ចាប់អារម្មណ៍លោកគ្រូវ័យក្មេង ធ្វើជាអ្នកចាត់ការ ក្រោយដេញ Potter ចេញ
ចន្លោះមិនឃើញ
Chelsea ចាប់អារម្មណ៍បុរសជនជាតិអាល្លឺម៉ង់លោក Julian Nagelsmann ដើម្បីមកជំនួសតំណែងអ្នកចាត់ការទូទៅរបស់ក្លឹប ក្រោយតំណែងនេះនៅទំនេរបន្ទាប់បណ្ដេញលោក Graham Potter។
កាលពីពេលថ្មីៗនេះ តោខៀវបានបញ្ចប់កុងត្រាជាមួយលោក Potter ខណៈបុរសជនជាតិអង់គ្លេសរូបនេះកាន់តំណែងមិនបាន ៦ខែស្រួលបួលផង។
Chelsea នៅពេលនេះដែរកំពុងតែឈរលេខ ១១។
ក្រោយដេញលោក Potter ចេញ មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោក Nagelsmann ជាបេក្ខភាពនាំមុខគេក្នុងការធ្វើជាអ្នកចាត់ការ។ បុរសអាយុ ៣៥ឆ្នាំរូបនេះធ្លាប់កាន់ក្លឹប RB Leipzig ហើយនិង Bayern Munich។ យ៉ាងណាមិញ លោកត្រូវបាន Bayern ដេញចេញកាលពីប៉ុន្មានថ្ងៃមុននេះ។
ក្រៅពីលោក Nagelsmann ក៏មានបេក្ខភាពមួយចំនួនទៀតដែរ ដែល Chelsea បានចាប់អារម្មណ៍។ បេក្ខភាពទាំងនោះរួមមាន លោក Mauricio Pochenttino អតីតអ្នកចាត់ការក្លឹប Tottenham Hotspur ក៏ដូចជាអតីតគ្រូ Real Madrid លោក Zinedine Zidane៕