/642d760a1a493_1680700920_medium.jpg)
- 2023-04-05 06:23:25
- ព័ត៌មាន
អតីតគ្រូ Barca ហោះមករាជធានីឡុងដុង ដើម្បីមកពិភាក្សាជាមួយ Chelsea
- 2023-04-05 06:23:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Barca ហោះមករាជធានីឡុងដុង ដើម្បីមកពិភាក្សាជាមួយ Chelsea
ចន្លោះមិនឃើញ
អតីតគ្រូបង្គោលក្លឹប Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis Enrique នាពេលថ្មីៗនេះ ដើម្បីមកពិភាក្សាការងារជាមួយក្លឹប Chelsea។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Independent។
ក្លឹប Chelsea បានបញ្ចប់កុងត្រាជាមួយនឹងលោក Garry Potter ហើយនៅពេលនេះដែរ ក្លឹបរហស្សនាមតោខៀវនេះកំពុងតែស្វែងរកបេក្ខភាពមួយចំនួនក្នុងការជំនួសតំណែងរបស់បុរសជនជាតិអង់គ្លេសមួយនេះ។
ប្រភពមកពីសារព័ត៌មាន The Independent បានបន្តថា មន្ត្រីរបស់ក្លឹប Chelsea ចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពរបស់លោក Enrique ទើបអញ្ជើញលោកមករាជធានីឡុងដុង ដើម្បីមកពិភាក្សាបន្ត។
សូមជម្រាបផងដែរ លោក Enrique មិនមែនជាបេក្ខភាពតែម្នាក់ប៉ុណ្ណោះ ដែល Chelsea ចាប់អារម្មណ៍។ ក្លឹបអង់គ្លេសមួយនេះក៏ចាប់អារម្មណ៍អតីតគ្រូ Bayern Munich លោក Julian Nagelsmann ក៏ដូចជាលោក Zinedine Zidane ផងដែរ៕