/64353bf3b002e_1681210320_medium.jpg)
- 2023-04-11 03:53:55
- ព័ត៌មាន
គ្រូ Bayern ដេកមិនលក់ ព្រោះត្រូវត្រៀមប៉ះ Man City
- 2023-04-11 03:53:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Bayern ដេកមិនលក់ ព្រោះត្រូវត្រៀមប៉ះ Man City
ចន្លោះមិនឃើញ
លោក Thomas Tuchel អ្នកចាត់ការក្លឹប Bayern Munich បានប្រាប់អ្នកសារព័ត៌មានថា លោកគេងមិនលក់ទេ ព្រោះលោកត្រូវត្រៀមកូនក្រុមរបស់លោកប៉ះជាមួយក្លឹប Manchester City នារាត្រីថ្ងៃអង្គារនេះ ក្រោមក្របខ័ណ្ឌវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Champions League។
និយាយកាលពីពេលថ្មីៗនេះ លោក Tuchel បានឱ្យដឹងថា៖ «ខ្ញុំនឹងព្យាយាមចូលដេកឱ្យបានលឿន។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានដេកលក់ស្រួល។ ការត្រៀមខ្លួនដ៏ល្អបំផុតគឺ ការសម្រាក ប៉ុន្តែពេលខ្លះ ការដេកលក់ស្កប់ស្កល់ពិតជាពិបាករកបានណាស់ ពេលដែលយើងគិតពីរឿងផ្សេងៗ»។
«នៅព្រឹកមិញនេះ ខ្ញុំងើបយ៉ាងលឿន ហើយសម្រេចថា ទៅទីលានហ្វឹកហាត់តែម្ដង ដោយសារតែខ្ញុំមិនអាចត្រលប់ទៅដេកវិញ។ ខ្ញុំគិតតែពីការប្រកួតរហូត»។ នេះជាការបន្ថែមរបស់លោក។
លោក Tuchel ទើបតែតែងតាំងធ្វើជាគ្រូ Bayern នាពេលថ្មីៗនេះទេ។ ក្នុង ១០ប្រកួតចុងក្រោយ ដែលអតីតគ្រូ Chelsea រូបនេះលេងប៉ះជាមួយលោក Pep Guardiola អ្នកចាត់ការ Man City លោក Tuchelឈ្នះតែ ៣ដងគត់៕