• 2023-04-19 03:44:35
  • ព័ត៌មាន

គ្រូ​ Bayern និយាយ​ថា កូនក្រុម​ខ្លួន​ត្រូវ​ការ​អព្ភូតហេតុ​ ដើម្បី​ឈ្នះ Man City

  • 2023-04-19 03:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វា​ជា​រឿង​អព្ភូតហេតុ​មួយ ប្រសិន​បើ​យើង​អាច​ធ្វើ​បាន [យក​ឈ្នះ​ក្លឹប Manchester City»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Thomas Tuchel អ្នក​ចាត់ការ​ក្លឹប Bayern Munich ក្នុង​សន្និសីទ​កាសែត​មួយ​មុន​ការ​ប្រកួត​រវាង​ក្លឹប Bayern Munich និង​ក្លឹប​អង់គ្លេស Manchester City នៅ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។

កាល​ពី​ជើង​ទី១ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​អង់គ្លេស​កាល​ពី​សប្ដាហ៍​មុន Bayern ចាញ់ Man City ក្នុង​លទ្ធផល ៣-០។

ប្រឈម​មុខ​នឹង​ការ​នាំ​មុខ​របស់ Man City មួយ​នេះ លោក Tuchel យល់​ឃើញ​ថា «ការ​លេង​ទល់​នឹង Manchester City ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ ស្រប​ពេល​ដែល​ក្លឹប​អង់គ្លេស​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ»។

យ៉ាងណាមិញ លោក​បាន​បន្ថែម​ថា លោក​នឹង​ដឹកនាំ​កូនក្រុម​របស់​លោក​ឱ្យ​ខិតខំ​ដណ្ដើម​ជ័យជម្នះ​ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់