/64490fe09024c_1682509740_medium.jpg)
- 2023-04-26 06:04:07
- ព័ត៌មាន
Man City ត្រៀមបើកទ្វាប៉ះ Arsenal យប់នេះ ខណៈតំណែងកំពូលតារាងប្រកៀកប្រកិតគ្នា
- 2023-04-26 06:04:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ត្រៀមបើកទ្វាប៉ះ Arsenal យប់នេះ ខណៈតំណែងកំពូលតារាងប្រកៀកប្រកិតគ្នា
ចន្លោះមិនឃើញ
ក្លឹប Manchester City នឹងបើកទ្វាប៉ះក្លឹបកាំភ្លើងធំ Arsenal នៅយប់នេះវេលាម៉ោង ២យប់ ម៉ោងនៅកម្ពុជា។
ក្លឹបទាំង ២ កំពុងតែប្រកៀកប្រកិតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ១នៃក្របខ័ណ្ឌ Premier League។ នៅពេលនេះដែរ Arsenal ឈរលេខ ១ ដោយមាន ៧៥ពិន្ទុ តែលេង ៣២ប្រកួត ចំណែកឯ Man City វិញលេងតែ ៣០ប្រកួត មាន ៧០ពិន្ទុ។
នេះបានសេចក្ដីថា ប្រសិនបើប្រកួតស្មើគ្នា ហើយ Man City អាចមាន ៧៦ពិន្ទុ ហើយឈរលេខ ១ លើស Arsenal មួយពិន្ទុក្នុងករណីដែល Man City ឈ្នះទាំង ២ប្រកួត។
Arsenal មួយរយៈចុងក្រោយភ្លាត់របូតពិន្ទុជាច្រើនចេញពីដៃ ដោយក្លឹបនេះស្មើ ៣ប្រកួត ក្នុង៥ប្រកួតចុងក្រោយ ចំណែកឯ City វិញ ៥ប្រកួតចុងក្រោយ ឈ្នះទាំង ៥៕