/644a52afdb54a_1682592420_medium.jpg)
- 2023-04-27 04:09:56
- ព័ត៌មាន
Pep ថា ឱកាសឈ្នះពាន PL ស្ថិតនៅក្នុងដៃរបស់ Man City ហើយ
- 2023-04-27 04:09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថា ឱកាសឈ្នះពាន PL ស្ថិតនៅក្នុងដៃរបស់ Man City ហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីឈ្នះ Arsenal ក្នុងលទ្ធផល ៤ ទល់នឹង ១ លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយថា ឱកាសឈ្នះពានលីគកំពូលអង់គ្លេស Premier League ស្ថិតនៅក្នុងដៃរបស់ក្លឹបនេះហើយ។
លោកបាននិយាយថា៖ «ការប្រកួតនេះជាប្រកួតសំខាន់ តែមិនមែនជាការប្រកួតសម្រេចយកឈ្នះពាននោះទេ។ យើងលេងបានល្អណាស់។ ខ្ញុំស្គាល់ច្បាស់ពីដៃគូ ដែលយើងលេងទល់ជាមួយ។ ពេលនេះគេនៅតែឈរលើកំពូលតារាង... យ៉ាងណាមិញ ពេលនេះជោគវាសនារបស់យើងគឺស្ថិតក្នុងដៃរបស់យើងហើយ»។
«ខ្ញុំចង់ឱ្យ ២ប្រកួតដែលនៅសល់ ប្រែក្លាយទៅជា ៦ពិន្ទុ តែយើងត្រូវតែឈ្នះប្រកួតទាំងនេះ។ ខ្ញុំចង់បានជំហររបស់យើងនៅពេលនេះ ដោយសារតែវាគឺអាស្រ័យលើយើងទាំងស្រុង»។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក Pep។
អ្នកចាត់ការរូបនេះបានបន្តថា មុនការប្រកួតប៉ះនឹង Arsenal ក្ដីប្រាថ្នារបស់ Man City ក្នុងការឈ្នះពាន Premier League គឺស្ថិតនៅដៃរបស់ Arsenal ប៉ុន្តែឥលូវអ្វីៗទាំងអស់គឺអាស្រ័យលើកូនក្រុមរបស់លោក។
Man City ពេលនេះឈរលេខ ២ ដោយមាន ៧៣ពិន្ទុ ហើយលេង ៣១ប្រកួត ចំណែកឯ Arsenal លេងបាន ៣៣ប្រកួតមាន ៧៥ពិន្ទុ៕