/6452597d4623e_1683118440_medium.jpg)
- 2023-05-03 06:29:00
- ព័ត៌មាន
ស្ងាត់ៗ PSG ព្យួរជើង Messi ២សប្ដាហ៍ ក្រោយចាញ់ប្រកួត Ligue 1 ក្នុងលទ្ធផល ៣-១
- 2023-05-03 06:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ PSG ព្យួរជើង Messi ២សប្ដាហ៍ ក្រោយចាញ់ប្រកួត Ligue 1 ក្នុងលទ្ធផល ៣-១
ចន្លោះមិនឃើញ
ក្លឹបយក្សបារាំង Paris Saint-Germain បានចាត់ចំណាត់ការយ៉ាងភ្ញាក់ផ្អើលមួយទៅលើខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដោយក្លឹបនេះធ្វើការព្យួរជើងកីឡាកររូបនេះ ២សប្ដាហ៍ ហើយកាត់ប្រាក់ខែ ២សប្ដាហ៍ទៀតផង។ នេះបើតាមការចុះផ្សាយព្រោងព្រាតរបស់សារព័ត៌មានបាល់ទាត់នានាកាលពីថ្ងៃអង្គារ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពី Messi ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយគ្មានការអនុញ្ញាតពីក្លឹប កាលពីយប់ថ្ងៃអាទិត្យ ភ្លាមៗបន្ទាប់ពីក្លឹប PSG ចាញ់ក្លឹប Lorient ក្នុងលទ្ធផល ៣-១។
បើតាមប្រភពនានា Messi ដាក់ច្បាប់កាលពីថ្ងៃអាទិត្យ ប៉ុន្តែខាងក្លឹបមិនអនុញ្ញាតឡើយ ដោយសារតែថ្ងៃច័ន្ទ និងថ្ងៃអង្គារ (ថ្ងៃដែលMessi ត្រូវទៅអារ៉ាប៊ីសាអ៊ូឌីត) ចំថ្ងៃហ្វឹកហាត់។
ប្រភពដដែលបានឱ្យដឹងថា Messi បានពន្យារពេលទៅអារ៉ាប៊ីសាអ៊ូឌីត ២ដងមកហើយ។
សូមជម្រាបផងដែរ Messi ក៏ជាទូតសុច្ឆន្ទៈក្នុងការលើកកម្ពស់វិស័យទេសចរណ៍របស់អារ៉ាប៊ីសាអ៊ូឌីតផងដែរ។ ដំណើរទស្សនកិច្ចនេះជាទស្សនកិច្ចផ្សាយពាណិជ្ជកម្ម។
យ៉ាងណាមិញ បើតាមអ្នកវិភាគបាល់ទាត់នានា ការព្យួរជើងរបស់ PSG នេះបង្ហាញថា អនាគត Messi នៅ PSG ហាក់ដូចជាចប់សព្វគ្រប់បាត់ទៅហើយ ដោយសារតែ កុងត្រារបស់ Messi នឹងផុតនៅខែមិថុនានេះ ស្របពេលដែលក្លឹបជាច្រើន រួមទាំងក្លឹបអារ៉ាប៊ីសាអ៊ូឌីតផងដែរ កំពុងតែចែចូវកីឡាករអាហ្សង់ទីនរូបនេះ៕
I am happy to welcome #Messi and his family to Saudi to enjoy the magical tourist destinations and authentic experiences.
We welcome visitors from all around the world to experience a unique trip to Saudi Arabia and its hospitality.