/645a1f7b45191_1683627840_medium.jpg)
- 2023-05-09 03:26:50
- ព័ត៌មាន
Messi កៀកនឹងជុំជើងជាមួយ Ronaldo នៅអារ៉ាប៊ីសាអ៊ូឌីតហើយ
- 2023-05-09 03:26:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi កៀកនឹងជុំជើងជាមួយ Ronaldo នៅអារ៉ាប៊ីសាអ៊ូឌីតហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីនបានព្រមព្រៀងចុះកុងត្រាជាមួយក្លឹបមួយនៅអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។
ប្រភពខាងលើបានឱ្យដឹងថា Messi នឹងចុះកុងត្រាជាមួយក្លឹប Al-Hilal នៅរដូវក្ដៅនេះ ស្របពេលដែលកុងត្រារបស់កីឡាកររូបនេះជាមួយនឹងក្លឹប Paris Saint-Germain នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes ក្រុមការងាររបស់ Messi បានស្នើខាង Al-Hilal ថ្លៃឈ្នួលមួយឆ្នាំ៦៦០លានដុល្លារអាមេរិក តែក្រោយមកព្រមព្រៀងត្រឹម ៣៨៦,៥ដុល្លារ។
សូមជម្រាបផងដែរ Messi កំពុងតែមានទំនាក់ទំនងមិនសូវល្អជាមួយក្លឹបយក្សបារាំង PSG ដោយនៅពេលនេះ កីឡាកររូបនេះកំពុងតែក្រោមការពិន័យរបស់ក្លឹបរយៈពេល ២សប្ដាហ៍៕