/645b82a1aa1cb_1683718800_medium.jpg)
- 2023-05-10 04:52:56
- ព័ត៌មាន
ផ្លូវការ៖ Busquets នឹងចាកចេញពី Barca ក្រោយនៅរួមរស់អស់រយៈពេល ១៨ឆ្នាំ
- 2023-05-10 04:52:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ៖ Busquets នឹងចាកចេញពី Barca ក្រោយនៅរួមរស់អស់រយៈពេល ១៨ឆ្នាំ
ចន្លោះមិនឃើញ
ខ្សែបម្រើការពារ Sergio Busquets នៅក្នុងថ្ងៃពុធនេះ បានប្រកាសចាកចេញពីក្លឹប Barcelona ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៨ឆ្នាំ។
កីឡាកររូបនេះបានចូលលេងក្រុមឈុតធំក្លឹបនេះតាំងពីឆ្នាំ២០០៥ ហើយក្លាយជាកីឡាករដ៏សំខាន់មួយរូបរបស់ក្លឹបតាំងពីពេលនោះមក។ ទាក់ទិននឹងការចាកចេញនេះ ខាង Barcelona បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Busquets មកកាន់ក្លឹប ហើយហៅកីឡាកររូបនេះថាជា «កីឡាករល្អជាងគេមួយរូបរបស់ក្លឹប» ទៀតផង។
Busquets មុននឹងចេញនៅឆ្នាំ២០២៣នេះមានតំណែងជាប្រធានក្រុមរបស់ Barcelona។ កីឡាកររូបជួយឱ្យក្លឹបឈ្នះពាននានា រាប់តាំងពីពានលីគកំពូលអេស្ប៉ាញ La Liga ពានព្រះមហាក្សត្រអេស្ប៉ាញ Copa del Rey ក៏ដូចជាពានក្របខ័ណ្ឌអឺរ៉ុប UEFA Champions League ទៀតផង។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញកាលពីខែធ្នូកន្លងទៅ។
ក្រោយពីការចាកចេញពី Barcelona នេះ មានប្រភពមួយចំនួនលើកឡើងថា Busquets ទំនងជាទៅលេងជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕