/64636c2b33ca5_1684237320_medium.jpg)
- 2023-05-16 04:55:51
- ព័ត៌មាន
ចចាមអារ៉ាម៖ PSG ចង់បានកីឡាករ Man City ជំនួស Messi
- 2023-05-16 04:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចចាមអារ៉ាម៖ PSG ចង់បានកីឡាករ Man City ជំនួស Messi
ចន្លោះមិនឃើញ
ក្លឹបយក្សបារាំង Paris Saint-Germain ចង់បានខ្សែបម្រើព័រទុយហ្គាល់កីឡាករ Bernardo Silva មកជំនួសតំណែងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Le Parisien។
ស្របពេលដែលមានដំណឹងថា Messi ទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីត ខាង PSG ក៏បានស្វែងរកបេក្ខភាពមកជំនួសកីឡាកររូបនេះ។ ក្នុងចំណោមបេក្ខភាពជាច្រើននោះក៏មាន ខ្សែបម្រើក្លឹប Manchester City កីឡាករ Silva នេះដែរ។
តាមពិតទៅ Silva ក៏មានបំណងចង់ចាកចេញពីក្លឹបអង់គ្លេសនេះដែរ។ កីឡាកររូបនេះធ្លាប់មានកិច្ចព្រមព្រៀងជាមួយ PSG កាលពីឆ្នាំមុន បើតាមការចុះផ្សាយរបស់ Goal តែដោយសារខាង PSG មានបញ្ហាខាងហិរញ្ញវត្ថុ ទើបមិនអាចផ្ទេរចេញបាន។
សូមជម្រាបផងដែរថា Bernardo Silva ក៏ធ្លាប់ជាមិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe ដែរ ដោយកីឡាកររូបនេះធ្លាប់លេងនៅក្លឹប Monaco៕