/6464c41f50eb5_1684325400_medium.jpg)
- ពុធ, 17 ឧសភា 2023 05:12
- ព័ត៌មាន
ក្រោយឡើងវគ្គផ្ដាច់ព្រ័ត្រ UCL ថ្នាក់ដឹកនាំ Inter Milan បន់កុំឱ្យជួប Real Madrid
- ពុធ, 17 ឧសភា 2023 05:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយឡើងវគ្គផ្ដាច់ព្រ័ត្រ UCL ថ្នាក់ដឹកនាំ Inter Milan បន់កុំឱ្យជួប Real Madrid
បន្ទាប់ពីក្លឹបរបស់ខ្លួនឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ លោក Javier Zanetti អនុប្រធានក្លឹប Inter Milan បាននិយាយថា ខ្លួនមិនចង់ជួបក្លឹប Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League នោះទេ។
លោកបានលើកឡើងថា៖ «ខ្ញុំពិតជាចង់ចៀសឱ្យឆ្ងាយពីក្លឹប Real Madrid ណាស់»។
«ព្រោះថា ការប្រកួតក្របខ័ណ្ឌនេះដូចជា ការប្រកួតរបស់ពួកគេ [Real Madrid] តែម្ដង»។ នេះជាការបន្តរបស់លោក។
ក្លឹប Inter Milan បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោយពីឈ្នះ AC Milan កាលពីយប់មិញ។ នេះជាលើកដំបូងក្នុងរយៈពេលជាង ១០ឆ្នាំ របស់ Inter ដែលបានឡើងដល់វគ្គនេះ។
នៅយប់ថ្ងៃពុធនេះ Real Madrid នឹងប៉ះជាមួយ Manchester City នៅទឹកដីអង់គ្លេស។ ការប្រកួតនេះជាការប្រកួតជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ Champions League ដោយកាលពីជើងទី១ ក្លឹបទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផល ១-១៕
ប្រភព៖ BBC ប្រែសម្រួល៖ ហ៊ីម រស្មី