/6470227f914c2_1685070420_medium.jpg)
- 2023-05-25 20:12:29
- ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី៖ ប៉ារ៉ាហ្គេមក្រៅពីរឿងឈ្នះចាញ់ ក៏ជាឱកាសឱ្យអត្តពលិកពិការមានអារម្មណ៍ថាពួកគេដូចគេដូចឯងដែរ
- 2023-05-25 20:12:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហ៊ុន ម៉ានី៖ ប៉ារ៉ាហ្គេមក្រៅពីរឿងឈ្នះចាញ់ ក៏ជាឱកាសឱ្យអត្តពលិកពិការមានអារម្មណ៍ថាពួកគេដូចគេដូចឯងដែរ
ចន្លោះមិនឃើញ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រកាសឱ្យប្រជាជនកម្ពុជាទាំងអស់ចូលរួមទស្សនានិងលើកទឹកចិត្តដល់អត្តពលិកពិការចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះទាំងអស់គ្នា។
ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា អាស៊ានប៉ារ៉ាហ្គេមក្រៅ ពីរឿងឈ្នះ-ចាញ់ ក៏ជាឱកាសធ្វើឱ្យអត្តពលិកពិការ ភាពមានអារម្មណ៍ ថាពួកគាត់ធម្មតាដូចគេដូចឯង។ ឯកឧត្ដមបន្ដថាអត្តពលិកពិការ ត្រូវការគាំទ្រ និងការលើកទឹកចិត្តពីអ្នកគ្រប់គ្នា។ ពួកគាត់ចង់ឱ្យអ្នកគាំទ្រចូលរួម និងស្វែងយល់ពីពួកគេ ហើយអាស៊ានប៉ារ៉ាហ្គេម គឺជាឱកាសសម្រាប់ពួកគេក្នុងការបង្ហាញសមត្ថភាពហើយ។ ការដណ្ដើមមេដាយជារឿងសំខាន់ ហើយអ្វីដែលសំខាន់ជាងនោះទៀតនោះ គឺទឹកចិត្តនៃការខិតខំប្រឹងប្រែងរបស់អត្តពលិកដើម្បីជាតិ និងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាចំពោះកីឡាករ កីឡាការនី ដែលខំបំពេញភារកិច្ច ដើម្បីជាកិត្តិយស និងនាំយកភាពជោគជ័យជូនជាតិ។
កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ កាលពីឆ្នាំ២០២២ កម្ពុជាក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ដែលអត្តពលិកកម្ពុជាចំនួន១១៥ នាក់ បានចូលរួមប្រកួត និងទទួលបានមេដាយសរុបចំនួន ២៨មេដាយ៕