/64742c3ecc1ed_1685335080_medium.jpg)
- 2023-05-28 21:41:15
- ព័ត៌មាន
នេះជាទីតាំងដែលត្រូវប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម២០២៣ខាងមុខនេះ
- 2023-05-28 21:41:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាទីតាំងដែលត្រូវប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម២០២៣ខាងមុខនេះ
ចន្លោះមិនឃើញ
ព្រឹត្ដិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមដំណើរការប្រកួតនៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៣ខាងមុខនេះហើយ។
ការប្រកួតកីឡាជនពិការក្នុងតំបន់អាស៊ាននេះដែរ នឹងមាន១៤ប្រភេទកីឡា និង៤៣១វិញ្ញាសា។ ការប្រកួតនឹងធ្វើឡើងនៅ៦ទីតាំងផ្សេងគ្នា មាននៅមរតកតេជោ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NPCC Hall) ពហុកីឡដ្ឋានជាតិអូឡាំពិក ណាហ្គាវើល២ និងមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន។ ដោយការប្រកួតភាគច្រើន នឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ព្រោះទីនោះមានទីលានច្រើន និងភូមិកីឡាក្បែរស្រាប់។
រំលឹកថាប្រទេសអាស៊ានទាំង១១បានចុះឈ្មោះអត្តពលិក និងមន្ត្រីរបស់ខ្លួនរួចរាល់ហើយ។ ក្នុងនោះប្រទេសថៃដាក់បុគ្គលិកចូលរួមប្រកួតច្រើនជាងគេរហូតដល់ទៅ ៦២៩នាក់ក្នុងនោះ អត្តពលិក ៣០៤នាក់ និងមន្ត្រី ៣២៥នាក់។ ដោយឡែកសម្រាប់កម្ពុជាវិញ ដាក់អត្តពលិក ២៥២នាក់ និងមន្ត្រី ៩១នាក់ សរុប៣៤៣នាក់។ សរុបទាំង១១ប្រទេសទៅ នៅអាស៊ានប៉ារ៉ាហ្គេមនេះ មានអត្តពលិក និងមន្ត្រីសរុប ២ ៦៩២នាក់៕