• 2023-06-06 01:38:42
  • បាល់ទះ

ក្រុមបាល់ទះជនពិការកម្ពុជា ឈ្នះឥណ្ឌូណេសុី​ ៣-០ ប៉ុន្តែមិនហ៊ានប្រហែសវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

  • 2023-06-06 01:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទះជនពិការកម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២៣។

នៅក្នុងវគ្គកណ្តាលផ្តាច់ព្រ័្រត វិញ្ញសាបាល់ទះជនពិការ នឹងធ្វើឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ដោយក្រុមបាល់ទះជនពិការកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមឥណ្ឌូណេស៊ី។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះក្នុងពូល ក្រុមបាល់ទះជនពិការកម្ពុជា ធ្វើបានល្អ ដោយអាចរកពិន្ទុហើយឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័្រត នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២៣។

គ្រូបង្វឹកបាល់ទះជនពិការកម្ពុជា ឱ្យដឹងថា “បើសិនជាឈ្នះឥណ្ឌូណេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្អែកនេះ ក្រុមកម្ពុជានឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយក្រុមបាល់ទះជនពិការ ថៃ”។ គ្រូបង្វឹករូបនេះបន្តថា “ឥណ្ឌូណេស៊ី ជាក្រុមដែលល្អមួយ ក្រុមកម្ពុជាមិនអាចប្រហែសបានទេ ដោយក្រុមលោកនឹងត្រៀមខ្លួនដើម្បីយកជ័យជម្នះឱ្យបាន ដើម្បីបានឡើងទៅកាន់វគ្គផ្តាច់ព្រ័្រត”៕

រូបភាព ៖ Cambodia ParaVolleyball Federation

អត្ថបទ ៖ សង្ហា

មតិយោបល់