/6480589b9d056_1686132840_medium.jpg)
- 2023-06-07 06:11:16
- បាល់ទាត់
គ្រូ PSG ត្រូវបានបញ្ចប់ពីការងារ
- 2023-06-07 06:11:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ PSG ត្រូវបានបញ្ចប់ពីការងារ
ចន្លោះមិនឃើញ
ក្លឹប PSG បានសម្រេចបញ្ចប់ការងារលោក Christophe Galtier ពីមុខតំណែងអ្នកចាត់ការរបស់ក្លឹប។
កាលពីយប់ម្សិលមិញប្រភពពីក្លឹបបារាំងបានបង្ហើបនូវសេចក្ដីសម្រេចចិត្តនេះ។ យោងតាម Goal លោក Galtier ត្រូវបានក្លឹបជម្រាបពីការបញ្ចប់ការងារកាលពីព្រឹកថ្ងៃម្សិល។
រហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ផ្លូវការណាមួយ ដែលបញ្ជាក់ពីមូលហេតុនៃការបញ្ចប់មុខតំណែងរបស់លោក Galtier។ តែបើតាមការវិភាគរបស់ Goal ការធ្វើមិនបានល្អក្នុង Champions League ក្នុងរដូវកាលនេះ បូករួមនឹងការជាប់ការចោទប្រកាន់មួយចំនួនដែលលោកធ្លាប់ប្រើពាក្យសម្ដី និងឥរិយាបថរើសអើងពូជសាសន៍ ជាមូលហេតុចម្បងៗដែលនាំឲ្យឈានដល់ការបញ្ចប់ការងារនេះ។
ការបញ្ចប់ការងារធ្វើឡើង បើទោះជា PSG ទើបតែឈ្នះលីគកំពូលបារាំងនាពេលថ្មីៗនេះក៏ដោយ។
លោក Galtier ដឹក PSG បានមួយឆ្នាំប៉ុណ្ណោះ។ មុនទទួលតំណែងនៅ PSG នៅខែកក្កដាឆ្នាំមុន លោកធ្លាប់ដឹកក្លឹបបារាំងចំនួន ៣ ក្នុងពេលវេលាខុសគ្នា រួមមាន ក្លឹប Nice ក្លឹប Lille និងក្លឹប Saint-Etenne។
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយចំនួន អតីតគ្រូ Bayern Munich លោក Julian Nagelsmann ជាបេក្ខជនឈានមុខក្នុងការទទួលការងារជាអ្នកចាត់ការ PSG ថ្មី៕