
- 2014-12-01 09:28:10
- ព័ត៌មាន
ស៊ន ដាវីន ធុញនឹងនៅផ្ទះក្រោយពេលរៀបការ
- 2014-12-01 09:28:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ន ដាវីន ធុញនឹងនៅផ្ទះក្រោយពេលរៀបការ
ចន្លោះមិនឃើញ
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន ដាវីន បានបង្ហាញអារម្មណ៍ធុញនឹងនៅផ្ទះ ហើយចង់វិលត្រឡប់ទៅកាន់ទីលានហ្វឹកហាត់វិញ បន្ទាប់ពីបានរៀបការជាមួយអ្នកប្រដាល់ជើងខ្លាំង វ៉ន វីវ៉ាកាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅ។
ស៊ន ដាវីន បានបង្ហាញពីអារម្មណ៍ធុញថប់សម្រាប់ឋានៈជាអ្នកស្រីដែលនៅផ្ទះច្រើនថ្ងៃ តែចង់ទៅហ្វឹកហាត់វិញ។ ម្ចាស់មេដាយប្រាក់ស៊ីហ្គេមឆ្នាំ២០១៣ ស៊ន ដាវីន បាននិយាយថា ៖«ចង់ទៅហាត់វិញ ដូចជាធុញនឹងនៅផ្ទះណាស់ ឡើងឋានៈជាអ្នកស្រីហើយឥឡូវ តែនឹងមិនចោលជីវិតជាកីឡាការិនីតេក្វាន់ដូទេ»។
ទន្ទឹមនឹងបង្ហាញអារម្មណ៍នឿយណាយនៅផ្ទះ ស៊ន ដាវីន និងស្វាមីជាកីឡាករប្រដាល់ វ៉ន វីវ៉ាក៏បានបង្ហាញពីសកម្មភាពដើរលេងកម្សាន្តជាច្រើនកន្លែងដែលជាពេលហៅថា ក្រេបច័ន្ទទឹកឃ្មុំ ប៉ុន្តែការដើរកម្សាន្តរបស់នាងជាលក្ខណៈគ្រួសារគឺមិនមែនទៅតែពីរនាក់ប្តីប្រពន្ធនោះទេ៕